ក្រុម Legend United និងក្រុមយុវជនរាជសី FTគ្រងតំណែងជើងឯកនៃការប្រកួតបាល់ទាត់ពានរង្វាន់សុវណ្ណ ស្ព័តអាយុក្រោម១៦ និង១៧ឆ្នាំ
ភ្នំពេញ៖លោកអ៊ូរតនាអគ្គលេខាធិការរងនៃគណកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មតាមគ្រប់មុខសញ្ញានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវិជ្ជៈ ជាប្រធានសមាគមប្រឹក្សាការងារកម្ពុជា នាល្ងាចថ្ងៃទី៣ ខែកមរា ឆ្នាំ២០២១បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សុវណ្ណ ស្ព័តយុវជនអាយុក្រោម១៦ឆ្នាំ និង១៧ឆ្នាំ និងបើកការប្រកួតកីឡាបាល់ទាត់យុវជអាយុក្រោម១៤ឆ្នាំនៅទីលានបាល់ទាត់សុវណ្ណ ស្ព័តស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្តាល។
លោក ជ័យ សុវណ្ណបានប្រាប់ឲ្យដឹងថា ការប្រកួតបានចាប់ផ្ដើមពីខែខែមិថុនា ឆ្នាំ២០២០ ក្រោយពីជំងឺCOVID-19 បានធូស្បើយខ្លះក៏បានផ្សព្វផ្សាយម្តងទៀតអំពីការរៀបចំពានរង្វាន់យុវជនអាយុក្រោម១៧ឆ្នាំដោយក្នុងនោះមានលាយអាយុក្រោម២០ឆ្នាំចំនួន២នាក់លើទីលានជាក់ស្ដែងហើយមានក្រុមចូលរួមចំនួន ១៤ ក្រុម។ ចំពោះពានរង្វាន់ សុវណ្ណ ស្ព័តយុវជនអាយុក្រោម១៧ឆ្នាំ ២០២០ ក្រុមដែលទទួលបានជើងឯកបានទៅក្រុម Legend United ទឹកប្រាក់ចំនួន ២០០០,០០០រៀល។
លោកបានបន្តថា ក្រុមទទួលជើងឯករងទៅក្រុម WARRIORS United ទឹកប្រាក់ ១២០០,០០០រៀល និងចំណាត់ថ្នាក់លេខ៣បានទៅក្រុម King Tiger FC ទឹកប្រាក់ចំនួន៦០០,០០០រៀល រីឯក្រុមទទួលFair Play បានទៅក្រុមEMPEROR ទឹកប្រាក់ចំនួន១៥០,០០០រៀល កីឡាករទាត់ចូលទីច្រើនជាងគេទទួលថវិកាចំនួន១២០,០០០រៀល បានទៅកីឡាករ ជ័យ សុវណ្ណដាវីត ពាក់អាវលេខ១៦ ទាត់បាល់បញ្ចូលទីបាន៤២គ្រាប់មកពីក្រុម Legend United ។ អ្នកចាំទីល្អជាងគេ និងលេងបានច្រើនជាងគេបានលើកីឡាករអូ បាបា បានទទួលពានស្រោមដៃមាសមួយ១២០,០០០ រៀល ពាក់អាវលេខ១ មកពីក្រុម Cher Hout FC ។
ចំណែកពានរង្វាន់សុវណ្ណ ស្ព័ត យុវជនអាយុក្រោម១៦ឆ្នាំមានចំនួន ៨ក្រុមចូលរួម៖ក្រុមទទួលបានជើងឯកទឹកប្រាក់ចំនួន ១២០០,០០០រៀលបានទៅក្រុមយុវជនរាជសី FT ជើងឯករងទឹកប្រាក់ចំនួន ៦០០.០០០រៀលបានទៅក្រុម យុវជនភូមិឡកំបោរ FC និងចំណាត់ថ្នាក់លេខ៣ទឹកប្រាក់ចំនួន ២០០,០០០ រៀលបានទៅក្រុម The Lion FC ។
ក្រុមទទួលបានFair Playទទួលបានទឹកប្រាក់ចំនួន១០០,០០០ក្រុមបក្សីសន្តិភាពFTកីឡាករទាត់ចូលទីច្រើនជាងគេទទួលថវិកាចំនួន១០០.០០០ រៀល (ដប់ម៉ឺន បានទៅកីឡាករ ហិន លំហេង ពាក់អាវលេខ១៩ បានគ្រាប់បាល់ចំនួន ២៣គ្រាប់ មកពីក្រុមយុវជនភូមិឡកំបោរ FC និងអ្នកចាំទីល្អជាងគេនិងលេងបានច្រើនជាងគេទឹកប្រាក់ចំនួន ១០០,០០០ បានទៅកីឡាករ ចេង ប្រាជ្ញ ពាក់អាវលេខ១មកពីក្រុម The Lion FC ៕