អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យការដ្ឋានជួសជុលអ៊ុតកៅស៊ូផ្លវលេខ ១០១ នៅសង្កាត់បឹងត្របែក
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញចុះទៅត្រួតពិនិត្យការដ្ឋានជួសជុលអ៊ុតកៅស៊ូផ្លវលេខ ១០១ ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌចំការមន នា ឆ្នាំ២០២០ ។
សកម្មភាពចុះពិនិត្យការដ្ឋានចាក់អ៊ុតកៅនៅផ្លូវលេខ១០១ខាងលើនោះដោយមានការចូលរួមពីសំណាក់លោកអភិបាលរងខណ្ឌ, នាយករដ្ឋបាលខណ្ឌ, ប្រធានអង្គភាពលទ្ធកម្មខណ្ឌ, អនុប្រធានការិយាល័យសាធារណករខណ្ឌ, រដ្ឋបាលសង្កាត់បឹងត្របែក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
ខណៈពេលចុះពិនិត្យសកម្មភាពចាក់អ៊ុតផ្លូវកៅស៊ូខាងលើនោះ លោកអភិបាលខណ្ឌចំការមនថេង សុថុល បានធ្វើការណែនាំទៅដល់ក្រុមហ៊ុនអ្នកម៉ៅការស្ថាបនាផ្លូវ ដោយលកលៃធ្វើយ៉ាងណាដោយអនុវត្តទៅតាមគម្រោងអោយបានត្រឹមត្រូវល្អប្រសើរ ពោលគឺធានាក្នុងការប្រើប្រាស់បានយូរអង្វែងទៅថ្ងៃមុខផងដែរ ទើបអាចទទួលយកបានហើយការចាក់អ៊ុតកៅស៊ូផ្លូវខាងលើនោះ គឺធានាទាំងគុណភាពផ្លូវនិងសោភ័ណ្ឌភាពផ្លូវផងដែរ៕