សូត្រមន្តលើកស្លាក គណបក្សប្រជាជនកម្ពុជា សង្កាត់បឹងកេងកងទី២ នៅទីស្នាក់ការថ្មី
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ គណកម្មាធិការគណបក្សប្រជាជនខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក ធឹម សំអាន ប្រធានគណកម្មាធិការគណបក្សខណ្ឌបឹងកេងកង និងលោក អ៊ុក ផាន ប្រធានគណបក្ស សង្កាត់បឹងកេងកងទី២ ,ឯកឧត្តម ម៉ម វាសនា អនុប្រធានក្រុមការងារចុះជួយសង្កាត់បឹងកេងកងទី២ បានរៀបចំពិធីសូត្រមន្តលើក ស្លាកគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកងទី២ នៅកន្លែងទីស្នាក់ការថ្មី ដែលស្ថិតនៅស្នាក់ការគណបក្សប្រជាជន ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញហើយពិធីនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខណ្ឌ និង យុវជនគណបក្សប្រចាំសង្កាត់បឹងកេងកងទី២ ជាច្រើននាក់ផងដែរ៕