ឡានធុនធំ បើកបុកម៉ូតូស្លាប់ម្នាក់ភ្លាម នៅម្ដុំវត្តកៀនស្វាយក្រៅ
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូនឹងរថយន្ត បណ្តាលអោយអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងខូចខាតម៉ូតូ ០១គ្រឿង។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោងជិត១០យប់នាថ្ងៃទី ០៣ ខែ មករា ឆ្នាំ២០២១នេះនៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៧ – ១៨ ក្នុងភូមិ ភូមិធំ ឃុំ គគភូមធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធីការបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានម៉ូតូមួយគ្រឿងម៉ាក់ Suzuki smash V ពណ៍ខ្មៅ-ក្រហម ប្រភេទតួស្រី ពាក់ស្លាកលេខ ភ្នំពេញ 1CS – 3468 បើកបរដោយឈ្មោះ ស៊ុន ប៊ុនធី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាម្លូវជាតិ លេខ១។ ពេលបើក មកដល់ចំណុចកើតហេតុខាងលើបានបុកគ្នាជាមួយ រថយន្តធុនធំ មិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិសផ្ទុយគ្នា បណ្តាលអោយអ្នកបើកម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ហើយសពបានប្រគល់អោយគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ រថយន្តបានបើករត់គេចបាត់។ ម៉ូតូខូចបានយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
សន្និដ្ឋានបឋមករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែល ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើក រំលោភចូលមកលើចំណែកផ្លូវនៃយានយន្ត ដែលបើកមកពីទិសដៅផ្ទុយ៕