ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ប្ញ​ស្សី​កែវ នាំ​ថវិកា​និង​អង្ករ​មួយ​បាវ ចូលរួម​បុណ្យសព​ប្រជាពលរដ្ឋ​២​គ្រួសារ នៅ​សង្កាត់​ស្វាយប៉ាក​

74

 

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ លោកជំទាវ អាន ផល្លា និង​លោកស្រី សួស សូលី​ដា ជា​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ រួម​ដំណើរ​ដោយ ក្រុមការងារ​អនុសាខា​ខណ្ឌ និង ក្រុមការងារ ក​.​ក្រ​.​ក សង្កាត់​ស្វាយប៉ាក​បាន​នាំយក​ថវិកា​និង​អង្ករ​មួ​បាវ​ចូលរួម​បុណ្យសព​ប្រជាពលរដ្ឋ ចំនួន​២ គ្រួសារ នៅ​មូលដ្ឋាន​សង្កាត់​ស្វាយប៉ាក ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​មាន​សកម្មភាព​ដូចតទៅ ៖
​ទី​១​ចូលរួម​បុណ្យសព លោក ផន គុណ អាយុ ៥២ ឆ្នាំ អតីត​នាយករង​សាលាបឋមសិក្សា ចំរើន រដ្ឋ មាន​ទីតាំងនៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក​។ ទី​២​ចូលរួម​បុណ្យសព ឈ្មោះ ហា ឆេង ភេទ​ស្រី អាយុ ៥៧ ឆ្នាំ ផន គុណ អាយុ ៥២ ឆ្នាំ មាន​ទីតាំងនៅ​ភូមិ​ឡរ​កំបោរ សង្កាត់​ស្វាយប៉ាក​៕​

អត្ថបទដែលជាប់ទាក់ទង