កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្លាំងល្បាតរបស់កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចចន្លោះស្ពានទី១១-១២ បណ្តោយផ្លូវជាតិលេខ៦ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។
មន្ត្រីកងរាជអាវុធហត្ថខណ្ឌបានឱ្យដឹងថា៖ក្នុងប្រតិបត្តិការបង្ក្រាប នេះបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង រួមមាន៖ ១.ឈ្មោះ រិន ចំណាប់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្មាត មានទីលំនៅភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ២.ឈ្មោះ ធឿន វិទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងភ្លើង ទីលំនៅភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ៣.ឈ្មោះ សេង ម៉ាប់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករកាប់អំពៅ ទីលំនៅភូមិរកាទ្វារ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួមជាមួយនឹងវត្ថុតាង៖ ក្រាមសថ្លាចំនួន ២កញ្ចប់តូច, IPad ១គ្រឿង, ទូរស័ព្ទ ២គ្រឿង, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, កាតគ្រីម៉ូតូ ១សន្លឹក , ប័ណ្ណសមាជិក ប.ស.ស ១សន្លឹក , ប្រាក់៥០០រៀលនិងម៉ូតូ១គ្រឿងម៉ាកអ៊ឹមស្លែស ពណ៌លឿងស្លាកលេខ ខេត្តកំពង់ចាម 1Y.0692។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅការិយាល័យគ្រឿងញៀននៃកងរាអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីបន្ត៕