ផ្លូវបេតុងថ្មី ជាសមិទ្ធិផលថ្មីឆ្នាំ២០២១ សំរាប់ប្រជាពលរដ្ឋ ភូមិបឹងវែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១លោក ជាម ហ៊ឹម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានអញ្ជើញពិនិត្យផ្លូវបេតុងមួយខ្សែ ដែលទើបធ្វើកាស្ថាបនារួចរាល់ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមជម្រាបថា ដោយទទួលការឧបត្ថម្ភ គាំទ្រពី លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ផ្លូវបេតុងថ្មីមួយខ្សែ ដែលមានទទឹង ៤,៥ម៉ែត្រ បណ្ដោយ៦៥ម៉ែត្រ ចំណាយថវិកាប្រមាណជាង ៦ពាន់ដុល្លាអាមេរិក ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរនាដើមឆ្នាំ ២០២១ នេះ ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលរស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ទាំងអស់ បានបង្ហាញនូវទឹកចិត្តរីករាយ ចំពោះសមិទ្ធផលថ្មីនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ព្រមទាំងលោកអភិបាលស្រុក និងមន្ត្រីជំនាញទាំងអស់ ដែលតែងតែយកចិត្តទុក ដាក់ពីសុខទុក្ខ និងដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ៕