គំនិតបញ្ញវ័ន្ដ ៖ ទ្រឹស្ដីឆាវ ! ឆាវ
ភ្នំពេញ៖រឿនភាគចិនដ៏ល្បីល្បាញគឺរឿងសាមកុក(នគរទាំង៣) ដែក្នុងសាច់រឿងទាំងមូលតួសំខាន់ៗសុទ្ធតែមានកលល្បិចរៀងៗខ្លួនដើម្បីយកប្រៀបលើគូសត្រូវរបស់ខ្លួន ។
ឆាវ ! ឆាវ ដែលជាស្ដេចត្រាញ់នៃនគរមួយគាត់បាននិយាយថា គាត់សុខចិត្តក្បត់មនុស្សលើលោកតែគាត់មិនឲ្យមនុស្សលើលោកក្បត់គាត់ឡើយ ។មែននៅក្នុងសាច់រឿងគាត់បានបង្ហាញ ពីភាពឃោរឃៅរបស់គាត់ក្នុងការសម្លាប់ចំពោះមន្ត្រីរបស់គាត់ដែលគាត់មិនទុកចិត្ត ។
តែទោះជាយ៉ាងណាក៏ស្ដេចត្រាញរូបនោះជាមនុស្សមានសច្ចៈធម៌មួយរូប និងជាមុស្សចូលចិត្តស្រឡាញ់អ្នកដែលមានសមត្ថភាពជាក់ស្ដែងមេទ័ពដ៏ល្បីល្បាញរបស់លាវប៉ីគឺគួនអ៊ី ដែលធ្លាប់បរាជ័យហើយមកបម្រើឆាវ!ឆាវមួយរយៈនោះ គាត់បានដាក់លក្ខខណ្ឌថាប្រសិនបើគាត់រកឃើញលាវ ប៉ីវិញគាត់នឹងត្រឡប់ទៅវិញហើយ ។ឆាវ ! ឆាវយល់ព្រមលើលក្ខខ័ណ្ឌនេះ ។
ឆាវ ! ឆាវ ធ្លាប់និយាយថាគាត់សុខចិត្តឲ្យគួន អ៊ីធ្វើជាសត្រូវរបស់គាត់តែគាត់មិនដាច់ចិត្តសម្លាប់គួន អ៊ីឡើយ ។ ខុសពីប៉ុល ពតសត្រូវទោះបីអ្នកនោះជាអ្វីក៏ដោយគឺកម្ទេច ។
ចុះអ្នកដែលកាន់ទ្រឹស្ដីប៉ុល ពតយុគសម័យនេះយ៉ាងម៉េចដែរ ? លោកសម រង្ស៊ីគាត់សុខចិត្តក្បត់ប្រជាជនខ្មែរដោយបំផុសឲ្យប្រជាជនធ្វើបាតុកម្មខុសច្បាប់ បោកលុយប្រជាជនឲ្យមកគាំទ្របាតុកម្មខុសច្បាប់ ហើយចុងក្រោយអ្នកធ្វើបាតុកម្មបានត្រឹមតែខុសច្បាប់ រីឯអ្នកគាំទ្រដោយចំណាយ់លុយកាក់នោះបានត្រឹមតែហិនហោច ឯ លោកសម រង្ស៊ីគាត់រត់ចោលស្រុកទៅដេកឧិបពងយ៉ាងត្រជាក់នៅឯប្រទេសបារាំងឯណោះ ។
ប៉ុល ពតបន្ទាប់ពីដួលរលំសុខចិត្តដេកព្រៃដើម្បីបន្តការតស៊ូ ដែលគ្មានសង្ឃឹមចំពោះសម រង្ស៊ីកាលនោះ មិនដឹងនៅទីណាទេលុះដល់ស្រុកចប់សង្គ្រាមស្រាប់តែលេចមុខមកថា ខ្លួនជាមនុស្សប្រជាធបតេយ្យជាងគេ ចេះជាងគេ និងមានសមត្ថភាពជាងគេ ។នេះបានចំជាអាអាចម៍មែន ។
សម រង្ស៊ីពិតជាប្រើទស្សនៈឆាវ ឆាវ មែនគឺសុខចិត្តក្បត់ប្រជាជន តែមិនឲ្យប្រតជាជនក្បត់គាត់ទេ ។ពេលនេះគាត់កំពុងតែក្បត់អ្នកគាំទ្រគាត់ដោយខ្លះនៅជាប់គុកជំនួសគាត់ ឯ គាត់ដេកនៅស្រុកគាត់ឯណោះ ។កឹម សុខាទោះបីគាត់យ៉ាងម៉េចៗក៏គាត់សុខចិត្តនៅជាប់គុកដែរ ហេសស ហេ !នេះជាឆាវ ! ឆាវសតវត្សរ៍ទី២១មែន ៕