គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ បើកកិច្ចប្រជុំដើម្បី ចុះអនុវត្តការងារចាំបាច់មួយចំនួនក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំដើម្បីអនុវត្តការងារចាំបាច់មួយចំនួន ក្រោមអធិបតីភាព លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈដូចខាងក្រោម៖១- ចុះរៀបចំធ្វើបច្ចុប្បន្នភាពតាមច្រាំងទន្លេ និងវឌ្ឍនៈភាពការអភិវឌ្ឍន៍ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ។
២- ផ្សព្វផ្សាយណែនាំពីការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន។
កិច្ចប្រជុំនោះដែរក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាល រងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោកអធិការរងខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សង្កាត់ទាំង៧ មន្ដ្រីពាក់ព័ន្ធ និងសណ្តាប់ធ្នាប់ខណ្ឌ សរុបចំនួន ២២នាក់៕