អុកចត្រង្គ ប្រកួតជើងឯកជាតិប្រចាំឆ្នាំ
ភ្នំពេញ៖សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានបើកការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០របស់ខ្លួនពីថ្ងៃនេះតទៅដែលការប្រកួតនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី៧មករាឆ្នាំ២០២១ ។
នេះជាការប្រកួតដោយប្រើប្រាស់នូវថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ។កីឡាករដែលចូលរួមមានចំនួន៦៤រូបដែលមកពីក្លិបចំនួន១៧មកពីទូទាំងប្រទេសចូលរួម ។ជាមួយគ្នានេះក៏មានការចូលរួមពីអតីតស្ដេចអុក ជើងឯករង និងបណ្ដាជើងខ្លាំងនានាដែលធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗចូលរួមទៀតផង ។
ការប្រកួតបែងចែកជា១៦ពូលដែលក្នុង១ពូលៗមានកីឡាករ៤រូប។ពូលនីមួយៗប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុក្នុងអ្នកបានពិន្ទុច្រើនជាងគេក្នុងពូលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងពូល ហើយពិន្ទុបន្ទាប់បានលេខ២ ។ចំពោះអ្នកបានចំណាត់ថ្នាក់លេខ៣ និងលេខ៤នៃពូលនីមួយៗគឺខ្ទាតចេញដោយស្វ័យប្រវត្តិ ។ពចំពោះអ្នកបានលេខ១ និង២ ក្នុងពូលនីមួយៗ ត្រូវឡើងទៅប្រកួតវគ្គជម្រុះគឺចាញ់ចេញ( KNOCK-OUT) ។
កីឡាករម្នាក់ៗមានការប្រកួតចំនួន១៥ប្រកួតដែលមានចំនួនមានចំនួន៣០ក្តារបើស្មើគ្នាទាំង២ក្តារត្រូវប្រកួតក្តារទី៣ដើម្បីយកឈ្នះចាញ់ហើយបើស្មើគ្នានៅក្តារទី៣ទៀតនោះការកំណត់ឈ្នះចាញ់ត្រូគឺវគិតទៅលើម៉ោងកីឡាករណាប្រើថេរវេលាអស់ច្រើនជាងគឺជាអ្នកជាអ្នកចាញ់ ៕