សិស្សស្រីម្នាក់ខ្មាស់គេមិនស្ទើរក្រោយអនុរក្ស បង្ខំឲ្យសើយសំពត់ព្រោះសង្ស័យថា លាក់ទុកសំណេរ ដើម្បីចម្លង ពេលប្រឡង
ប្រទេស ថៃ៖ បើយោងតាមបណ្តាញសង្គមរឿននេះពិតជាល្បីខ្លាំងមែនទែនទាក់ទង ទៅនឹងនារីម្នាក់ លួចមើលប្រ៊ុយយ៉ុង ត្រូវអនុរក្សចាប់បានក៏បង្ខំឲ្យសើយសំពត់ យ៉ាងអាម៉ាសស្ថិតនៅចំពោះមុខមនុស្ស ជាច្រើន។ ខណៈកំពុងដំណើរការប្រលង អនុរក្សបានចូលមកត្រួតពិនិត្យនិង បានធ្វើការកត់សម្គាល់កាយវិការ មិនប្រក្រតី ទៅលើសិស្សម្នាក់នេះ ដោយមានការសង្ស័យកាន់តែខ្លាំងឡើងៗ ។
អនុរក្សក៏បានហៅនាងចេញក្រៅបន្ទប់ប្រលង ដើម្បីឆែកឆេរប្រ៊ុយយ៉ុង ដែលនារីនោះបានលាក់ ក្រោយពេលឃើញ ដូច្នេះគ្រប់គ្នាពិតជាហួសចិត្តជាខ្លាំង ខណៈឃើញសសេរអក្សរទឹកប៊ិច សរសេររូបមន្ត និង ចម្លើយសំខាន់ៗឡើងស្អេកស្អះពេញភ្លៅ និងដៃរបស់នាងយ៉ាងនេះ ។
នេះបើតាមច្បាប់សិស្សនោះប្រហែលជាគ្មានសិទ្ធដើម្បីប្រលងទៀតទេ សិស្សស្រីនេះប្រាកដណាស់ជា ខូចចិត្ត ដេកពុំលក់បក់មិនល្ហើយនោះទេ បន្ទាប់ពីរងនូវភាពដ៏អាម៉ាសមួយនេះរបស់ខ្លួន ។ពេលរៀនមិនខំ រៀនទេដល់ពេលប្រលងទើបដឹងខ្លួន លាក់សំណេរលើភ្លៅដ៏សខ្ចៅ របស់នាង និងដៃបែបនេះ ធ្វើឲ្យខ្មាស់គេតិចអី ៕ សំរិត