ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្សាន្ត​នៅ ខេត្ដ​កំពង់ធំ ឆ្នាំ​២០២០​កន្លងមកនេះ មានការ​ថយចុះ តែ​ចំនួន​ភ្ញៀវទេសចរ​មក​ស្នាក់នៅ​មានការ​កើនឡើង​

66

 

​កំពង់ធំ​៖ លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ធំ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​៨​រោច ខែបុស្ស ឆ្នាំជូត​ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃ​ពុធ​ទី​០៦​ខែមករា ឆ្នាំ ២០២១​នេះ​ថា នៅ​ខេត្តកំពង់ធំ​មាន​រមណីយ ដ្ឋា​ន​ទេសចរណ៍​ដែលមាន​សក្ដានុពល​ក្នុង​ខេត្ត​រួមមាន​៖ រមណីយ ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ប្រាសាទសំបូរព្រៃគុក ប្រា សាទ​គុក​នគរ រមណីយ ដ្ឋា​ន​វប្បធម៌ និង​ធម្មជាតិ​ភ្នំ​សន្ទុក រមណីយ ដ្ឋា​ន​ស្ទឹង​ជី​និ​ត​រមណីយដ្ឋាន​ស្ទឹង​ព្រៃ​ប្រស់ រមណីយដ្ឋាន បឹង​សំរឹទ្ធិ ទំនប់ ៦​មករា ធ្នស់​តា​ព្រំ កែង​គោល មជ្ឈមណ្ឌល​សាសនា​វប្បធម៌​ទេសចរណ៍ សំពៅ​ត្រៃ លោក​ត្រៃលក្ខណ៍ និង​វត្ត​ឥន្ទ្រី​យ៍​សំ​វរៈ (​ហៅ​វត្ត​កំពង់ធំ​)​ដែលមាន​ភ្ញៀវទេសចរ ចូលចិត្ត​មក​ទស្សនា​កម្សាន្ត​យ៉ាងច្រើន​ក្នុង​ខេត្ត​។​
លោក សេង អាន បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្សា​ន្ត​សរុប​ចំនួន ១៤៨.០៦៥ នាក់ ប្រៀប ធៀប​ចំនួន​ភ្ញៀវទេសចរ​ប្រចាំឆ្នាំ​២០១៩ មានការ​ថយចុះ​ចំនួន ៦០,២០​ភាគរយ​។ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ចំនួន​ចំនួន ១៤០.៣៤១ នាក់ មានការ​ថយចុះ​ចំនួន​៥៩,៨៥ ភាគរយ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៧.៧២៤​នាក់ មានការ​ថយចុះ​ចំនួន ៦៥,៦៦​ភាគរយ​។

ចំនួន​ភ្ញៀវទេសចរ​មក​ស្នាក់ នៅក្នុង​ខេត្តកំពង់ធំ​មាន​ចំនួន​១២៧.៩០១​នាក់ ប្រៀបធៀប នឹង​ឆ្នាំ ២០១៩ មានការ​កើនឡើង​២១,៩៩ ភាគ រយ​។ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន ១២៣.៩៥២​នាក់​ប្រៀបធៀប​ភ្ញៀវទេសចរ​ជាតិ​ប្រចាំឆ្នាំ​២០១៩ មានការ​កើន ឡើង ២៨,៤៦​ភាគរយ និង​ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ចំនួន​៣.៩៤៩ នាក់​ប្រៀបធៀប​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៩ មានការ​ថយចុះ​៥២,៦៨​ភាគរយ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង