សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រគល់អង្កជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ចំនួន១៤០តោន
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី បានប្រគល់អង្កចំនួន១៤០តោនជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ដើម្បីទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ និងជាពិសេសជូនប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ–១៩។
ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌ជាអង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤នេះបានធ្វើឡើងនារសៀលថ្ងៃទី០៦ មករា ឆ្នាំ២០២១ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សំរាប់ពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់អំណោយមនុស្សធម៌ជាអង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្នុងមួយអនុសាខាទទួលបានអង្ករចំនួន ១០តោន។ អង្ករដែលបានប្រគល់ជូនគឺសម្រាប់ ទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ និងជាពិសេសជូនប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ–១៩ នៅតាមបណ្តាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញរបស់យើង។
ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចនេះ លោកស្នើអោយអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ មេត្តាជួយផ្តល់ឱ្យដល់ដៃប្រជាពលរដ្ឋតាមរយៈការចុះសួរសុខទុក្ខតាមខ្នងផ្ទះ ដោយជៀសវាងការជួបជុំក្នុងទ្រង់ទ្រាយធំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩។
លោកបន្តថា សម្តេចប្រធាន តែងតែយកចិត្តទុកដាក់ និងគិតគូរឥតឈប់ឈរចំពោះសុខទុក្ខ សុខសុវត្ថិភាពជីវភាពរស់នៅ និងការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសជាពិសេសជនរងគ្រោះ និងជនងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ។
លោកបន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់បាយ និងវេទនាក្នុងជីវិត
រស់នៅក្នុងសង្គមកម្ពុជាយើងឡើយ។ ភាពឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចទាំងទ្វេ បាននាំឱ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថេរភាពនយោបាយ មានសន្តិភាពពេញបរិបូរណ៍ ទប់ស្កាត់បានទាន់ពេល
វេលានៅជំងឺឆ្លងជំងឺកូវីដ–១៩និងមានការរីកចម្រើនលើគ្រប់វិស័យ ដោយទទួលបានកំណើន
សេដ្ឋកិច្ចលើគ្រប់វិស័យ។
លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា ក្រោមការចង្អុលបង្ហាញជាប្រចាំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធានបានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋនិងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ គ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ–១៩ជាដើមស្របតាមទិសស្លោក“ទីណាមានការលំបាក
ទីនោះមានកាកបាទក្រហមកម្ពុជា។ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការតាមដានប្រជាពលរដ្ឋ ដែលខ្វះខាត ទីទាល់ក្រ លោកតា លោកយាយចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍
ជនរងគ្រោះ និងជនងាយរងគ្រោះផ្សេងៗ ដោយមិនត្រូវទុកនរណា ឬប្រជាពលរដ្ឋណាមួយឱ្យអត់បាយស្លាប់ឡើយ៕