ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងគណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវមួយចំនួន ក្នុងសង្កាត់ទួលសង្កែទី១

93

 

ភ្នំពេញ៖កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាដល់ ការិយាល័យសាធារណការខណ្ឌ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទួលសង្កែទី១ ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវ93 ក្រោយសាលាពញាក្រែក រហូតមកដល់ផ្លូវផ្ទះក្រហមដើម្បីធ្វើឱ្យមានសណ្ដាប់និងសោភណ្ឌភាពឡើងវិញបំបាត់ភាពរញេរញាញ់។

ក្នុងថ្ងៃដដែលនេះកម្លាំង បន្តទៅរៀបចំ នៅផ្លូវ68R រហូតមកដល់មុខវត្តទួលសុវណ្ណរាម និង បន្តចុះណែនាំដល់ អ្នកបើកបររថយន្តដឹកដី-ដឹកខ្សាច់ មុននឹងចេញដំណើរលើដងផ្លូវ ត្រូវតែគ្រប់តង់ឱ្យបានជិតល្អ កុំឱ្យធ្លាក់ដីលើផ្លូវ ពិសេសនៅតាមបណ្ដោយផ្លូវ598៕

អត្ថបទដែលជាប់ទាក់ទង