ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​បើក​បុក​ម៉ូតូ​ពីក្រោយ ​កិន​​បុរស​ម្នាក់ស្លាប់​

80

​ភ្នំពេញ​៖បុរស​ម្នាក់​ត្រូវថយន្តកិនបែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ បន្ទាប់​ជិះ​ម៉ូតូ​មួយគ្រឿង ត្រូវ​រថយន្ត​ធុន​ធំ​មិន​ស្គាល់​ផ្លាកលេខ បើក​មក​បុក​ពីក្រោយ រួច​កិន​ចំ​ពីលើ​ក្បាល​។ ចំណែក​រថយន្ត​បង្ក​បើក​ទៅមុខ​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ហេតុការណ៍​នេះ កើតឡើង​កាល​វេលា​ម៉ោង​២​និង​៥០​នាទី​យប់ ថ្ងៃ​ប្រ​ហ​ស្ប​តិ៍​ទី​៧ ខែមករា ឆ្នាំ​២០២១
​ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ចំណុច​កងពលតូច ង​៧០ ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ ខឿន ខាវ អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​តាខ្មៅ ឃុំ​ក​ន្សោ​ង​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើត​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង មិន​ចាំ​ផ្លាកលេខ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង មកពី​ក្រោយ ខណៈ​មកដល់​ចំណុច​កើត​ខាងលើ បាន​បុក​ម៉ូតូ​ឌ្រី​ម​សង់​សេ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1IE 1696 ជិះ​ដោយ​យុវជន​ម្នាក់ ស្របគ្នា​នៅខាងមុខ ជ្រុល​ទៅបុក​ហើយ​កិន​ចំក្បាល​បែកធ្លាយ​ខួរ​ស្លាប់​គួរ​ឲ្យ​រន្ធត់​។ ចំណែក​រថយន្ត​បង្ក មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ស្រមោល​។​ សមត្ថកិច្ចបាន​យកម៉ូតូទៅ​រក្សាទុក​នៅ​ខណ្ឌ​ ហើយស្រាវជ្រាវ​រក​រថយន្ត​បង្ក​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង