កងការពារព្រំដែនលេខ៦០១បន្តចុះល្បាតតាមខ្សែបន្ទាត ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រដែលខ្លួន ទទួលខុសត្រូវ
កណ្តាល ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមាន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម កងការពារព្រំដែនលេខ៦០១បន្តល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវរបស់ខ្លួន ។
ជាក់ស្ដែង នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ចំនួន៧នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី វ៉េង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។
សូមបញ្ជាក់ថា ការចុះល្បាតគឺត្រូវបានធ្វើឡើងជាប់ជាប្រចាំ តាមផែនការដែលបាន ដាក់ចុះ ការពារឲ្យបាននូវសុខសន្តិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបរទទួល ទាន និងធ្វើកសិកម្មផ្សេងៗ។ ជាមួយនឹងការងារចុះល្បាតតាមគោលដៅ របស់កងការពារព្រំ ដែនលេខ៦០១ គឺកម្លាំងទាំងអស់បានអនុវត្តខ្ជាប់ខ្ជួន នូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដោយការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព៕ សំរិត