តុលាការអុីរ៉ាក់ចេញដីកា រកចាប់ខ្លួន ប្រធានាធិបតីអាមេរិចដូណាល់ត្រាំ!
បរទេស ៖ វេបសាយDaily Mailបានផ្សាយកាលពីយប់ថ្ងៃ៧មករានេះថា កាលពីថ្ងៃព្រហស្បត្តិ៍នេះ តុលាការក្រុងបាតដាដ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំពីបទ«ឃាតកម្មគិតទុកជាមុន”លើការវាយប្រហារតាមអាកាសបណ្តាល អោយបាត់បង់ជីវិតមេបញ្ជាការយោធារបស់ខ្លួន ដែលកំពុងនៅក្បែរ ឧត្តមសេនីយ៍អ៊ីរ៉ង់ សូឡីម៉ានី។
ដីកានេះបានចេញដោយចៅក្រមស៊ើបអង្កេត របស់តុលាការក្រុងបាតដាដដែល មានភារកិច្ចស៊ើបអង្កេតការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកដឹកនាំ ដោយទីក្រុងវ៉ាស៊ីនតោន ដែលបានសម្លាប់ ឧត្តមសេនីយ៍ Qassim Soleimani(អុីរ៉ង់) និង Abu Mahdi al-Muhandis(អុីរ៉ាក់) កាលពីថ្ងៃទី៣មករា២០២០៕

