ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ជនសង្ស័យចំនួន២នាក់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

194

កណ្តាល៖ ស្រុកស្អាង បានបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)ដោយឃាត់ជនសង្ស័យចំនួន២នាក់ កាលពី ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១២និង៥០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ធា ធិន ស្ថិតក្នុងភូមិ ទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យចំនួន២នាក់ ដែលនគរបាលឃាត់ខ្លួន ឈ្មោះ ធា ធិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ។ ឈ្មោះ ដាំ លីហុង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។
អ្នកទាំងពីរ មានទីលំនៅភូមិ ទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៧កញ្ចប់ ក្នុងនោះ (ធំ ១កញ្ចប់ , តូច ៦កញ្ចប់) សំភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ និងលោកមេភូមិទួលក្រូច បានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួចត្រួតពិនិត្យ ឆែកឆេរ ផ្ទះរបស់ឈ្មោះ ធា ធិន បានរកឃើញម្សៅក្រាមពណ៍ សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៧កញ្ចប់ (ធំ១កញ្ចប់ ,តូច៦កញ្ចប់) និងសំភារៈវេចខ្ចប់ ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ធា ធិន បានសារភាពថា ម្សិលមិញ(១៤.០៦.២០១៨) ខ្លួន(ធា ធិន) និងឈ្មោះ ដាំ លីហុង បានទៅទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់ធំ តម្លៃ១៣០០០០ រៀលពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់ក្នុង១កញ្ចប់តូច តម្លៃ ២០០០០រៀល។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

អត្ថបទដែលជាប់ទាក់ទង