ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើង​ប្រច័ណ្ឌ មន្ត្រី​អាវុធហត្ថ​ម្នាក់​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ

136

 

​ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​ម្នាក់​បាញ់សម្លាប់​ប្រពន្ធ​ស្លាប់ ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលាយប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០២១ នៅ​ចំណុច​បន្ទប់​ជួល​លេខ​២ តាម​បណ្ដោយ​ផ្លូវ អេស​អូ​អេស ក្នុង​សង្កាត់​កោ​គ​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា​បុរស​ជា​ប្តី​មានឈ្មោះ សេក គឹម​សាន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​មន្ត្រី​អាវុធហត្ថ មាន​ឋ​នៈរ​ន្ត​ស​ក្ត័ វីរៈ​សេនីយ៍​ទោ ជា​គ្រូបង្រៀន​នៅ​សាលា​កងរាជអាវុធហត្ថ​កំបូល​។​ចំណែក​ប្រពន្ធ​មានឈ្មោះ ជួប សា​រ៉ែ​ន ភេទ​ស្រី​អាយុ​៣៦ ឆ្នាំ​មុខរបរ​នៅផ្ទះ អ្នក​ទាំងពីរ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ និង​កូនស្រី​ម្នាក់​បានមក​ស្នាក់ នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​រយៈពេល​ច្រើន​ខែ​កន្លងមកហើយ ដោយ​គេ​សង្កេតឃើញថា បុរស​ដែលជា​ប្ដី​តែងតែ​ប្រច័ណ្ឌ​និង​ប្រពន្ធ​ជា​រើ​យៗ ពេលដែល​ឃើញ​ប្រព​ន្និយាយ​ទូរស័ព្ទ​ម្តងៗ ប្ដី​តែងតែ​ចោត​រករឿង​ថា​នេះ​ថា​នោះ​ស្ទើ​រៀងរាល់ថ្ងៃ​។ ប្រភព​ដដែល​បាន​បន្តទៀតថា ជនដៃដល់​ជា​ប្ដី​ធ្លាប់មាន​ប្រពន្ធ​ម្តង​រួចមក​ហើយដោយ​មានកូន​នៅក្នុង​បន្ទុក​ចំនួន​៥​នាក់ ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធក្រោយ ដោយ​រួមរស់​ជាមួយគ្នា​បានកូន​ស្រី​អាយុ​១៥ ឆ្នាំ​ម្នាក់​ជា​ចំណងដៃ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​គេង​ឮសូរ​សំឡេង​ផ្ទុះអាវុធ ៣​ទៅ ៤ គ្រាប់​ដោយ​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ដល់​អ្នកស្នាក់នៅ​បន្ទប់​ក្បែរ​គ្នា ក៍​នាំគ្នា​ចូលទៅ​មើលឃើញ​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ ស្លាប់​បាត់ទៅហើយ​។ ក្រោយមក​ក៍​បាននាំគ្នា​រាយការណ៍​ជូនទៅ​សម្បត្តិ​កិច្ច​មូលដ្ឋាន​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​និង​ពិ​និត្យនៅ​កន្លែង​កើ​តុ​ហេតុ​ឃើញ​ប្រពន្ធ​ស្លាប់​លុតជង្គង់​មុខ​បន្ទប់ទឹក​ចំណែក​ប្ដី​ស្លាប់​នៅក្នុង​បន្ទប់​ជាប់មាត់​ទ្វារ រួច​សមត្ថកិច្ច​ធ្វើការ​ហ៊ុ​ព័ទ្ធ​រងចាំ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កោសល្យវិច័យ​ទើប​ដឹង​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​។​ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

អត្ថបទដែលជាប់ទាក់ទង