ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គូភាគី ២ ក្រុម​ដែល​ត្រូវជា​បងប្អូនជីដូន​នឹង​គ្នា បង្ក​ហិង្សា​ទៅវិញទៅមក​លើ​ដងផ្លូវ​ផ្អើល​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​គូភាគី​ទាំង​២​ទៅ​តុលាការ​

106

​កំពត​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ពិនិត្យឃើញ​មានការ​ចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន និង​គណនី​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ ចំណងជើង​ថា «​សំណូមពរ​ដល់​សមត្ថ​កិច្ច​ជួយ​វែកមុខ​ជនបង្ក​ផង ព្រោះថា​ជនដៃដល់​នៅមាន​សេរីភាព​នៅឡើយ​» ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានបញ្ជាក់​ដូចខាងក្រោម ៖ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ ២០២១ វេលា​ម៉ោង ១៣ និង ៥០ នាទី មាន​ករណី​ហិង្សា​ទៅវិញទៅមក ស្ថិតនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ប្ញ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច រវាង​គូភាគី ២ ក្រុម​ដែល​ត្រូវជា​បងប្អូនជីដូន​នឹង​គ្នា ដែលមាន​ផ្ទះ​គម្លាត​ពីគ្នា ៦០​ម៉ែត្រ ហើយ​ភាគី​ទាំង​២​ក៏​ធ្លាប់​មានទំនាស់​ពាក្យសម្តី​គ្នា​ពីមុនមក​ដែរ ប៉ុន្តែ​ពុំ​ធ្លាប់​ប្រើប្រាស់​អំពើហិង្សា​ដាក់គ្នា​ដូច​ពេល​នេះឡើយ​។​

​ករណី​ខាងលើនេះ​កើតឡើង​ដោយ​គូភាគី​ទី ១ (​មាន​គ្នា​ចំនួន ៣ នាក់ : ឪពុក និង​កូនប្រុស ២ នាក់​) បាន​ជិះ​ម៉ូតូ​តាម​ផ្លូវលំ​ក្រួស​ក្រហម​ឆ្លងកាត់​មុខផ្ទះ​ភាគី​ទី ២ (​មាន​គ្នា​ចំនួន ២ នាក់ : ឪពុក និង​កូនប្រុស​) ហើយ​បាន​មួល​រោទ៍​ម៉ូតូ​សំឡេង​ខ្លាំងៗ ធ្វើ​ឲ្យ​ភាគី​ទី ២ ខឹង​ក៏បាន​យក​កាំបិត​លៀម​មក​ដេញ​កាប់​លើ​ភាគី​ទី ១ ឃើញ​ដូច្នេះ​ភាគី​ទី ១ ក៏បាន​ផ្តួល​ម៉ូតូ​ចោល​រួច​រើស​បាន​ដំបង រួច​ប្រើ​ហិង្សា​ទៅវិញទៅមក បណ្តាល​ឲ្យ​ភាគី​ទាំងសង្ខាង​របួសធ្ងន់ រួមទាំង​ក្មួយប្រុស​នៃ​គូភាគី​ទាំងពីរ​ដែល​ចេញមក​ឃាត់​នោះ​ក៏​រងរបួស​ខ្លាំង​ផងដែរ​។ បច្ចុប្បន្ន ភាគី​ទាំងពីរ​រង​បួស​ធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

​ជុំវិញ​ករណីនេះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​គូភាគី​ទាំងពីរ​ទៅ​តុលាការ ដើម្បី​អនុវត្តតាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង