ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថាន​ឯកអគ្គរាជទូត កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន បានរៀបចំ​មី​ទ្ទីង​អបអរសាទរ​ខួប​៤២​ឆ្នាំ ទិវា​ជ័យជម្នះ​៧ មករា តាម​វីដេអូ​ខន់​ហ្វ្រេ​ន​

82

​ជប៉ុន​៖ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន បានរៀបចំ​មី​ទ្ទីង​អបអរសាទរ​ខួប​៤២​ឆ្នាំ ទិវា​ជ័យជម្នះ​៧ មករា តាម​វីដេអូ​ខន់​ហ្វ្រេ​ន ។​

លោក ឯកអគ្គរាជទូត​បាន​លើក​៖១-​កូ​វីដ​-១៩ អាច​កាត់បន្ថយ​សកម្ម​ភាព របស់​យើង​ខ្លះ តែ​មិនអាច​រារាំង​ស្មារតី​៧​មករា​របស់​យើង​បានទេ ។ ២- សមិទ្ធផល​សម្រេចបាន ក្នុង​រយៈពេល ៤២ ឆ្នាំ​កន្លងទៅនេះ ជាពិសេស នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​៣-​សន្តិភាព​ពេល​លេញ​បាន​នាំមក​នូវ​ការអភិវឌ្ឍ​ដូចនេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព​អោយបាន​គង់វង្ស ទោះ​ក្នុង​តំលៃ​ណាក៏ដោយ ។ ៤-​ស្នើ​បងប្អូន​បង្កើន​ការរួបរួម​សាមគ្គី​គ្នា ចូលរួម​ការងារ​សង្គម និង​គាំទ្រ​រាជរដ្ឋាភិបាល​។​

​បងប្អូន​ចូលរួមបាន​សំដែង​ការដឹងគុណ​ចំពោះ​ថ្ងៃ​៧ មករា ហើយ​បាន​បញ្ជាក់ថា​៖ បើ​គ្មាន​ថ្ងៃ​៧​មករា ពួកគាត់​មិនអាច​មក​សិក្សា មក​ធ្វើការ និង​រស់នៅ​ប្រទេស​ជប៉ុន​បានដែរ​“ ។ ដូច្នេះ​ពួកគាត់​នឹង​ខិតខំ​ពន្យល់​បងប្អូន​ខ្មែរ​ទាំងអស់​រួម​កម្មសិក្សាការី និង​ពលករ​ជំនាញ យល់​ពី​តំលៃ​នៃ​ជ័យជំនះ​៧​មករា គាំទ្រ​រាជ​រដ្ឋា​ភិ បាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ចូលរួម​ថែរក្សា​សន្តិភាព ឲ្យ បាន​គង់វង្ស​។ ស្ថានទូត​សូម​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការចូលរួមរ​បស់បង​ប្អូន​ទាំងអស់គ្នា​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង