ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ​លេខ​៣៦៧ សង្កាត់​ច្បារអំពៅ​ទី​១ និង​បណ្ដា​ផ្លូវ​ជាច្រើន​ខ្សែ​ឯទៀត ពិសេស​ផ្លូវ​ជុំវិញ​ពេទ្យ​ច្បារអំពៅ កំពុង​ក្លាយជា​កន្លែង​លក់ដូរ​គុយទាវ​កាហ្វេ​, លក់​ហ្វឺ និង​ហាង​លក់ដូរ​ចំណីអាហារ​ផ្សេងៗ ជាច្រើន​មុខ​ទៀត បង្ក​ការកកស្ទះ​ចរាចរណ៍​

91

 

​ភ្នំពេញ​៖​បើ​យោងតាម​សេចក្ដីរាយការណ៍​ពី​មហាជន​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២១​នេះ​គឺ​ផ្លូវ​លេខ​៣៦៧​សង្កាត់​ច្បារអំពៅ​ទី​១​និង​បណ្ដា​ផ្លូវ​ជាច្រើន​ខ្សែ​ឯទៀត​ពិសេស​ផ្លូវ​ជុំវិញ​ពេទ្យ​ច្បារអំពៅ​កំពុង​ក្លាយជា​កន្លែង​លក់ដូរ​គុយទាវ​កាហ្វេ​,​លក់​ហ្វឺ​និង​ហាង​លក់ដូរ​ចំណីអាហារ​ផ្សេងៗ​ជាច្រើន​មុខ​ទៀត​និង​កន្លែង​លាង​ម៉ូតូ​ជាដើម​ដែល​បង្ក​កា​រលំ​បាល់​ជាខ្លាំង​ដល់​អ្នកដំណើរ​តាម​មធ្យោបាយ​នានា​ពេល​ឆ្លងកាត់​ទីនេះ​ដើម្បី​ឆ្ពោះទៅ​បម្រើ​ការងារ​ឬ​ទៅ​ប្រកបមុខរបរ​ផ្សេងៗ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ជា​រៀងរាល់​ថ្ងៃនេះ​។​ប៉ុន្តែ​ដោយ​មិន​រំខាន​ដំណេក​លោក​ចៅសង្កាត់​និង​លោក​មេ​ប៉ុស្ដិ៍​ច្បារអំពៅ​ទី​១​ឡើយ​។​

សេចក្ដីរាយការណ៍​ដដែល​បន្តទៀតថា​ចំពោះ​ផ្លូវថ្នល់​ដែល​ស្ថាបនា​ឡើង​គឺ​ដើម្បី​ប្រើប្រាស់​ក្នុងការ​ធ្វើដំណើរ​តាម​មធ្យោបាយ​នានា​មិនមែន​ស្ថាបនា​ផ្លូវថ្នល់​ទុក​សម្រាប់​បើ​ហាង​លក់ដូរ​ចំណីអាហារ​យ៉ាង​អាណាធិបតេយ្យ​ដូច​លោក​ចៅសង្កាត់​នោះទេ​ហើយ​ម្យ៉ាងទៀត​ការយក​ផ្លូវថ្នល់​សាធារណៈ​មក​ធ្វើជា​កន្លែង​លក់ដូរ​ដូចនេះ​វា​អាក្រក់​មើល​ណាស់​ហើយ​មហាជន​ទូទៅ​គាត់​ធ្វើការ​រិះគន់​ដោយ​មិន​សំចៃមាត់​ផងដែរ​ចំពោះ​ការ​បណ្ដែតបណ្ដោយ​ពី​សំណាក់​អាជ្ញាធរ​សង្កាត់​អោយគេ​យក​ផ្លូវថ្នល់​មក​ធ្វើ​អាជីវកម្ម​បើកហាង​លក់ដូរ​ចំណីអាហារ​បែបនេះហើយ​ម្យ៉ាងទៀត​នៅពេល​អ្នក​ចូលទៅ​ហូប​ចំណីអាហារ​តាម​ហាង​ខាងលើ​នោះ​ដោយ​ឈប់​ចត​ម៉ូតូ​ឬ​ឡាន​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ពាសពេញ​ផ្លូវ​បង្ក​ការកកស្ទះ​ចរាចរណ៍​ដោយ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​ទីក្រុង​គុជ​ផងដែរ​។​ដូចនេះ​មហាជន​គាត់​ស្នើរ​សុំ​ដល់​ថ្នាក់លើ​ឬ​ក្រុមការងារ​ចុះជួយ​សង្កាត់​ច្បារអំពៅ​ទី​១​មេត្តាជួយ​ចុះ​ពិនិត្យមើល​បញ្ហា​នេះ​ផង​ចៀង​មហាជន​គាត់​រិះគន់​។​បើ​ពឹង​លោក​ចៅសង្កាត់​និង​លោក​មេ​ប៉ុស្ដិ៍​ដូច​ពឹង​ផ្កាយ​លើ​មេឃ​អ៊ីចឹង​ពោលគឺ​មិនដឹង​យក​ភ្នែក​ទុក​នៅឯណា​…​ទំនង​បាន​ផលប្រយោជន៍​ឬ​បាន​លាភសក្ការៈ​ពី​កន្លែង​លក់ដូរ​ទាំងអស់​នោះទេ​ដឹងបាន​មិន​ខ្ចី​ចុះ​ធ្វើ​រៀបចំ​សណ្ដាប់ធ្នាប់​សោះ​???​។​

គួ​បញ្ជាក់​ផងដែរ​ថា​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​សំណាក់​លោក​ចេង មុនី​រ៉ា ជា​អភិបាលខណ្ឌ​បានធ្វើអោយ​ខណ្ឌ​ច្បារអំពៅ​ប្រែ​មុខមាត់​ថ្មី​ដោយមាន​ការអភិវឌ្ឍន៍​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​និង​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ជូន​ប្រជាជន​រស់នៅ​ប្រកបដោយ​ភាពកក់ក្ដៅ​ផងដែរ​។​ប៉ុន្តែ​ចៅសង្កាត់​មួយចំនួន​អសកម្ម​ការងារ​របស់​ខ្លួន​ដោយ​មិនសូវ​បំពេញការងារ​សង្គម​ក្នុង​មូលដ្ឋាន​ខ្លួន​គ្រប់គ្រង​ឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង