ក្រុមក្រសួងការពារជាតិ នៅតែខ្លាំងដដែល
ភ្នំពេញ៖ក្រុមកីឡាសីដក់ក្រសួងការពារជាតិនិងក្លិបសីដក់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទនៅតែរក្សាតំណែងជាជើងខ្លាំងដដែលនៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២០រៀបចំឡើងដោយសហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជាដោយគាំទ្រថវិការបស់ក្រសួងអប់រំយុវជន និងកីឡា។
ក្នុងឳកាសពិធីបិទជាផ្លូវការនៃការប្រកួតនៅវិមាននៃពហុកីឡដ្ឋានជាតីកាលពីចុងសប្ដាហ៍កន្លងមកអញ្ជើញចូលរួមពីសំណាក់ មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា លោក ម៉ិល កាដូ អគ្គនាយករងកីឡា នៃអគ្គនាយកដ្ឋានកីឡា។
ការប្រកួតដែលមានរយៈពេល៣ថ្ងៃក្រុមកីឡាសីដក់ក្រសួងការពារជាតិនិងក្លិបសីដក់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទដណ្តើមបានមេដាយច្រើនជាងគេ។ក្រុមកីឡាសីដក់ក្រសួងការពារជាតិទទួលបានមេដាយមាស១ មេដាយប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ចំពោះក្រុមកីឡាសីដក់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទទទួលបានមេដាយមាស១ មេដាយប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង និងក្រុមកីឡាសីដក់ក្រសួងមហាផ្ទៃទទួលបានមេដាយមាស១ និងក្រុមកីឡាសីដក់ដេអិនទទួលបានសំរិទ្ធ១គ្រឿង។
លើវិញ្ញសា ក្រុមបុរស ៣នាក់ ទល់ ៣នាក់ មេដាយមាសបានលើក្រសួងការពារជាតិ មេដាយប្រាក់បានលើមជ្ឈមណ្ឌល ខ.ភ.ម និងមេដាយសំរិទ្ធបានលើដេអិន។វិញ្ញាសាក្រុមបុរស២នាក់ទល់២នាក់មេដាយមាសបានលើក្រសួងមហាផ្ទៃមេដាយប្រាក់បានលើក្រសួងការពារជាតិមេដាយសំរិទ្ធបានលើមជ្ឈមណ្ឌល ខ.ភ.ម។
ដោយឡែកវិញ្ញសាក្រុមនារី២នាក់ទល់២នាក់មេដាយមាសបានលើមជ្ឈមណ្ឌលខ.ភ.ម.មេដាយប្រាក់បានលើក្រសួងការពារជាតិ(២) មេដាយសំរិទ្ធបានលើក្រសួងការពារជាតិ(១)៕