សមត្ថកិច្ចប៉ូលិសខណ្ឌមានជ័យ លេងធម៌ក្ដៅ ចំពោះអ្នកជិះម៉ូតូធុនធំ ដាក់បំពង់ស៊ីមាំងប្រែនៗ
ភ្នំពេញ៖លោកអធិការប៉ូលិសខណ្ឌមានជ័យម៉េង វិមានតារាបានអោយដឹងនៅថ្ងៃទី១១ខែមករានេះថាដោយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសសន៍ក្នុងកិច្ចប្រជុំស្ដីពី ភូមិ-សង្កាត់-មានសុវត្ថិភាព ក្នុងឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាដោយផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចុះចាប់ម៉ូតូកែឆ្នៃដាក់បំពង់ស៊ីមាំងខុសបច្ចេកទេស ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញបានចំនួន ០៦គ្រឿង និងក្រុមបង្ហោះម៉ូតូចំនួន០៣គ្រឿង ទៀតដោយយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ។
លោកអធិការអោយដឹងទៀតថាចំពោះការងារនេះគឺកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌមានជ័យគឺបន្តអនុវត្តន៍ធ្វើជាប្រចាំរៀងរាល់ថ្ងៃអោយដូចភ្លៀងរលឹមដើម្បីបោសសម្អាតរាល់ម៉ូតូដែលបំពាក់ដាក់បំពង់សុីមាំងប្រែនៗដោយខុសលក្ខណះបច្ចេកទេសហើយពេលជិះតាមដងផ្លូវបានបង្កការរំខានដល់អ្នកដ៏ទៃជាខ្លាំងពិសេសអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នា។ចំពោះវិធានការនេះមហាជនគាត់មានការគាំទ្រជាខ្លាំងព្រោះកន្លងមកបានរខានដល់ពួកគាត់ជាខ្លាំងដោយសំឡេងឮៗពិបាកទ្រាំ៕