ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិក​មកពី​តាម​បណ្ដា​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពត​បាន​ចូល រួម​វគ្គ​បណ្ដុះបណ្ដាល អ្នកវាយតម្លៃ​បង្គោល​ផ្នែក​បំរើ​ម្ហូបអាហារ​ភេសជ្ជៈ​និង​ផ្នែក​ការិយាល័យ​ជួរមុខ

174

 

​ខេត្ត​ព្រះសីហនុ​៖ ដើម្បី​បង្កើន សមត្ថភាព​ដល់ បុគ្គលិក​នៅតាម​បណ្ដាល​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពត​នៅ​ព្រឹក​ថ្ងៃទី ១១ ខែមករា​ឆ្នាំ ២០២១ នេះ មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​អ្នកវាយតម្លៃ​បង្គោល​ផ្នែក​បំរើ​ម្ហូបអាហារ​ភេសជ្ជៈ​និង​ផ្នែក​ការិយាល័យ​ជួរមុខ​រយៈពេល ៦ ថ្ងៃ​ដើម្បី​បង្កើន​សុវត្ថិភាព​ទៅដល់​បុគ្គលិក​តាម​បណ្ដា​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៦ ខែមករា​ឆ្នាំ ២០២១ នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ក្រុងព្រះសីហនុ​។​

​លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល អ្នកវាយតម្លៃ​បង្គោល​ផ្នែក​បំរើ​ម្ហូបអាហារ​ភេសជ្ជៈ​និង​ផ្នែក​ការិយាល័យ​ជួរមុខ សម្រាប់​បុគ្គលិក​នៅតាម​បណ្ដាល​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់​នៅ​ក្រុងព្រះសីហនុ និង​ខេត្តកំពត នាពេលនេះ​គឺមាន​សារៈសំខាន់​ព្រោះ​ខេត្ត ទាំងពីរ​កំពុង​មានកា​រ​អភិវឌ្ឍន៍​រីកចំរើន​ក្នុងនោះ​វិស័យ​ទេសចរណ៍​គឺជា​វិស័យ​អាទិភាព​មួយ​យ៉ាងសំខាន់​ដែល​រាជរដ្ឋាភិបាល​បានចាត់ទុក ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​។​

​លោក​ប្រធាន​មន្ទីរ​ក៏បាន​បន្ថែមថា​សូមឱ្យ​សិក្ខាកាម​ទាំងអស់ ដែល​មកពី​បណ្ដា​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ត្រូវ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​ព្រោះ​វគ្គ​នេះ​មាន​សារៈសំខាន់​ដល់​សិក្ខាកាម​ទាំងអស់​គឺជា​គ្រូ​បង្គោល​ផ្នែក​ការិយាល័យ​ជួរមុខ ក្រោយពី​បញ្ចប់​វគ្គ បងប្អូន​ទាំងអស់​នេះហើយ គឺជា អ្នកវាយតម្លៃ​បង្គោល​ផ្នែក​បម្រើ​ម្ហូបអាហារ​និង​ភេសជ្ជៈ​និង​ផ្នែក​ការិយាល័យ​ជួរមុខ បង្រៀន​ទៅដល់​បុគ្គលិក​នៅតាម​អាហារ​ដ្ឋា​ន​ភោជនីយដ្ឋាន សេវាកម្ម​ទេសចរណ៍​ផ្សេងៗ​របស់ខ្លួន​បន្តទៀត​។​
​លោក​ប្រធាន​មន្ទីរ ទេសចរណ៍​ខេត្ត​ក៏បាន​បន្ថែមថា​ដោយសារតែ​ជំងឺ​កូ​វីដ​19 ធ្វើ​ឲ្យ ចំនួន​ភ្ញៀវ​ទេសចរណ៍ ធ្លាក់ចុះ ដូចនេះ​ជា​ឱកាស​សម្រាប់​បងប្អូន​បុគ្គលិក​បម្រើ​ការងារ​នៅតាម​អាហារ​ដ្ឋា​ន​ភោជនីយដ្ឋាន​សណ្ឋាគារ​បាន សិក្សា​រៀនសូត្រ​វគ្គ​ជំនាញ​ខ្លីៗ ដើម្បី​បង្កើន​សមត្ថភាព​នៅពេល​ដែល​ជំងឺ​កូ​វីដ​19 ស្ងប់ស្ងាត់ ភ្ញៀវទេសចរ​ទាំង​ជាតិ​និង​អន្តរជាតិ​មានការ​កើនឡើង​វិញ គឺ​ប្អូនៗ​មានចំណេះ​ជំនាញ​បម្រើការ​ទៅតាម​ស្តង់ដា​ជាតិ​និង​អាស៊ាន​ផងដែរ ។
​ហើយ​ស្ថាប័នរដ្ឋ​គឺ​ត្រូវមាន​ការចូលរួម​ពី​វិស័យ​ឯកជន​ទើប​ធ្វើ​ឲ្យ វិស័យ​ទេសចរណ៍​នៅក្នុង​ក្រុង ខេត្ត​នីមួយៗ មានការ​អភិវឌ្ឍន៍​រីកចម្រើន​តាមរយៈ​បុគ្គលិក​ដែលមាន​ទេពកោសល្យ រួសរាយ រាក់ទាក់ សេវាកម្ម​ល្អ​រហ័ស​ទាន់​ចិត្ត និង​មាន​អនាម័យ ទាំងអស់នេះ​គឺជា​ទំនុកចិត្ត​របស់​ភ្ញៀវ​ទេសចរណ៍ ចង់​មកលេង​កំសាន្ត​៕​

អត្ថបទដែលជាប់ទាក់ទង