ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអាជ្ញាធរកីឡាជួបក្រុមបាល់ទាត់ អាយុក្រោម១២ឆ្នាំមុន ចូលរួមប្រកួតអាស៊ាន-ចិន

158

​ភ្នំពេញ៖ នាល្ងាចថ្ងៃទី៩សីហាប្រមុខអាជ្ញាធរកីឡា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងលោកបណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាត ឲ្យក្រុមប្រតិភូកីឡាបាល់ទាត់កម្ពុជា U12ចូលជួបសំណេះសំណាល ជាមួយក្មួយៗកីឡាករដែលត្រៀម ទៅចូលរួមប្រកួតកីឡាបាល់ទាត់មិត្តភាព យុវជនអាស៊ាន-ចិន នៅសាធារណរដ្ឋប្រជាមានិតចិន នៅអគ្គនាយកដ្ឋានកីឡា។

​នេះជាលើកទី៣ហៃយដែលកម្ពុជាចេញ ទៅចូលរួមប្រកួតជាមិត្តភាព អាស៊ាន-ចិនបែបនេះ ។ ទោះបីស្មារតីកីឡាគឺត្រូវតែប្រកួតដើម្បីឈ្នះ ក៏ពិតមែនតែការប្រកួតនេះ ធ្វើឡើងក្នុងគោលដៅមិត្តភាពច្រើនជាង ។

​ទោះបីជាយ៉ាងណាក៏លោកអគ្គនាយកបាន កោតសរសើរចំពោះការ ខិតខំប្រឹងប្រែងរបស់ក្លឹប និងគ្រូបង្វឹក បានរៀបចំក្រុមហាត់ហ្វឹកហ្វឺន ក្នុងការចូលរួមប្រកួត។
ប្រកួតនាពេលនេះគឺដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ចិន នឹងក៏ជាឱកាសមួយ ល្អសម្រាប់ក្មួយៗបានបង្ហាញពី សមត្ថភាពផ្ទាល់ខ្លួន ដកស្រង់យកបទពិសោធន៍ និងកសាងមិត្តភាព ជាមួយកីឡាករនៃប្រទេសចូលរួមផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង