ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang នៅកូរ៉េ ប្រគល់ម៉ាសការពារជំងឺចំនួន១០ម៉ឺនសន្លឹកជូនកម្ពុជា

66

កូរ៉េ៖ លោកឡុង ឌីម៉ង់ឯកអគ្គរាជទូត​នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណះរដ្ឋកូរ៉េបានអោយដឹងនៅរសៀលថ្ងៃទី១១ មករានេះថា 

តាមរយៈស្ថានទូតកម្ពុជានៅកូរ៉េ Soonchunhyang University Hospital បាន
ប្រគល់ជូនប្រជាជនកម្ពុជានូវម៉ាសការពារជំងឺប្រមាណ ១០ម៉ឺនសន្លឹក (ប្រភេទ KD94 និង KF-AD) ឧបករណ៍វាស់កំដៅចំនួន ៤៨គ្រឿង និងបន្ទះប្លាស្ទិកបិទការពារមេរោគ (Anti-Virus Film) ចំនួន ២០ប្រអប់ (ក្នុងមួយប្រអប់មានប្រវែង ១០ម៉ែត្រ) ក្នុងយុទ្ធនាការជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។
លោកបន្តថា បរិក្ខារទាំងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល នឹងត្រូវយកទៅចែកជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ មន្ទីពេទ្យព្រះអង្គឌួង មន្ទីរសុខាភិបាលខេត្តរតនគិរី និងមណ្ឌលគិរី ព្រមទាំងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
បន្ទាប់ពីបានចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជានៅសេអ៊ូល មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang បានសហការយ៉ាងល្អប្រសើរជាមួយស្ថានទូតក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាជន ជាពិសេសបានផ្ដល់ការបញ្ចុះតម្លៃចំនួន ៣០% នៃថ្លៃព្យាបាលសរុបជូនប្រជាពលរដ្ឋខ្មែរនៅកូរ៉េទាំងអស់រួមទាំងអ្នកដែលមិនមានធានារ៉ាប់រងសុខភាពក៏ដោយ។
លោកឡុង ឌីម៉ង់ បានសម្តែងការអរគុណជាពិសេស ដល់ក្រុមបុគ្គលិកបំរើការនៅសាកលវិទ្យាល័យ ដែលទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា Leo Yonghyun ដែលបានដុតដៃដុតជើង សម្របសម្រួលអំណោយដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជនយើងទាំងពីរក្នុងវិស័យសុខាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង