កាត់កម្ទេចចោល ផ្លាកលេខចាស់ៗ ចំនួន ១.៣៥៨ គូរ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ផ្លាកលេខចាស់ៗ ដែលប្រជាពលរដ្ឋ បានស្នើសុំធ្វើការផ្ទេរកម្មសិទ្ធិ តាមបែបបទច្បាប់ ដែលដោះស្រាយរួចរាល់ជាស្ថាពរ ចំនួន ១.៣៥៨ គូរ (គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២១) ត្រូវបានកាត់កម្ទេចចោល។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានធ្វើការកាត់កម្ទេចផ្លាកលេខចាស់ៗ ចំនួន ១.៣៥៨ គូរ (គិតត្រឹមថ្ងៃទី៨ ខែមករា ឆ្នាំ២០២១) ដែលបន្សល់ពីការស្នើសុំរបស់ប្រជាពលរដ្ឋ បានធ្វើការផ្ទេរកម្មសិទ្ធិ តាមបែបបទច្បាប់ត្រឹមត្រូវ និងរួចរាល់ជាស្ថាពរ ចាប់តាំងពីទទួលបានសេចក្តីណែនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ បានចេញសេចក្តីប្រកាសនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ កន្លងមក៕