គណៈបញ្ជាការឯកភាពសង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវលេខ២៣០ ឱ្យមានសណ្ដាប់ធ្នាប់ស្រួលធ្វើចរាចរណ៍ឡើងវិញ
ភ្នំពេញ៖តបតាមការផ្ដល់ព័ត៌មានរបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងបញ្ហាកកស្ទះនៅតាមផ្លូវ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកដែលតែងតែមានការកកស្ទះជាប្រចាំមកពីការចតគ្មានសណ្តាប់ធ្នាប់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះរៀបចំតាមបណ្ដោយផ្លូវលេខ២៣០ខាងលេី ក្នុងសង្កាត់ផ្សារដើមគរ ដេីម្បីឲ្យងាយស្រួលក្នុងការធ្វេីចរាចរណ៍ដូចធម្មតាវិញ ។
ក្រោយរៀបចំសណ្ដាប់ធ្នាប់ល្អហើយបានដាក់កម្លាំងសហការជាមួយគណៈបញ្ជាការឯកភាព ជាប្រចាំដើម្បីសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះទៀតឡេីយ ៕