គណៈបញ្ជាការឯកភាព ខណ្ឌចំការមន ពង្រឹងការងារសន្តិសុខក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះនៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ជាមួយមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដោយផ្ដោតសំខាន់ទៅលើរបៀបវារៈសំខាន់ៗចំនួន៤ ដោយលើកយកមកពិនិត្យ ពិភាក្សា វាយតម្លៃ និង អនុវត្តន៍អោយមានប្រសិទ្ធភាពពោលគឺទី១-ការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន,ទី២-ការងារទប់ស្កាត់ក្មេងទំនើងក្នុងមូលដ្ឋាន,ទី៣-ការងារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩និង៤-បញ្ហាផ្សេងៗ៕