ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​លោក​វេ​ង សាខុន បាន​បញ្ជាក់ថា​៖ ប្រជាពលរដ្ឋ​ចាប់អារម្មណ៍ គិតគូ​ពី​ការរស់នៅ​ស្អាត បញ្ហា​សុខភាព និង​មាន​និន្នាការ​ប្រកាន់យក​របប​អាហារ​មួយ​មានគុណ​ភាព និង​សុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និង​ត្រី​សាច់​

164

​ភ្នំពេញ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ បាន​ថ្លែង​ឲ្យ​ដឹងថា​, ដោយសារ​ប្រទេស​កម្ពុជា​ទទួលបាន​សុខ សន្តិភាព​ពេញលេញ ក្នុង​រយៈពេល​ជាង​ពី​ទសវត្ស កន្លងទៅនេះ​បានធ្វើ​កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ល្អ​ក្នុង​កំណើនថេរ​ជាង ៧% លើកលែងតែ​ក្នុងដំណាក់កាល​នៃ​ការរីក​រាល​ជាស​កល​នៃ​មេរោគ​កូ​វីដ​-១៩ ស្រប​ពេលដែល​កំណើនប្រជាជន​ចេះតែមាន​ការកើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ កំណើនសេដ្ឋកិច្ច គឺជា​ដើមចម​មួយ​យ៉ាងសំខាន់​នៃ​ដំណើរការ​វិវត្តន៍​រីកចម្រើន​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ បានធ្វើ​ឲ្យ​ប្រជា​ពល រដ្ឋ​ចាប់អារម្មណ៍​គិតគូ​ពី​ការរស់នៅ​ស្អាត បញ្ហា​សុខភាព និង​មាន​និន្នាការ​ប្រកាន់យក​របប​អាហារ​មួយ​មានគុណ​ភាព និង​សុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និង​ត្រី​សាច់​។

លោក បាន​បញ្ជាក់ថា​៖ ដើម្បី​ឆ្លើយតប​តាម​សេចក្តីត្រូវការ​យ៉ាង​ទ​ទួ​ច​របស់​អ្នក​បរិភោគ​បន្លែ និង​ផ្លែឈើ​មានគុណ​ភាព និង​សុវត្ថិ​ភាពល្អ និង​ជាពិសេស​ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បាន​ជំរុញ លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការដាំដុះ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ បង្កើត​ការងារ និង​ឆក់យក​កាលានុវត្តភាព ដែល ពិភពលោក​កំពុង​ប្រឈម​នឹង​វិ​ប​ត្ត​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​បន្លែ​សុ​វត្តិភាព ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល ។ ឆ្លើយតប ទៅតាម​សេចក្តីត្រូវការ​ចាំបាច់​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ ដោយ​ទទួលបាន​ការគាំទ្រ​ទាន់ពេលវេលា​ពី​រាជរដ្ឋាភិបាល​តាមរយ​:​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​មូ​និ​ធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម បាននិងកំពុង​ជំរុញ គាំទ្រ និង​លើក ទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​ដូចជា​គម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្ត​គម្រោង​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ជាមួយ​កសិក​រ និង​ដៃគូរ​នានា​នៅ​ទូទាំងប្រទេស ហើយ​តាមរយ​:​កិច្ចសហការ​ដ៏​ល្អ​នេះ ក្រសួង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​អនាគត​ដ៏​ខ្លី កម្ពុជា​នឹងមាន​បន្លែ​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សា​ក្នុងស្រុក និង​ធ្វើការ​នាំចេញ​។ ជាង នេះ​ទៅទៀត ក្រសួង​ក៏បាន​គិតគូ​យកចិត្តទុកដាក់​សិក្សា ស្រាវជ្រាវ​ផងដែរ​អំពី​លទ្ធភាព​ពង្រីក​នៃ​ការផលិត​បន្លែ​សំខាន់ៗ​មួយចំនួន​ដូចជា​ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និង​មើម​ខ្ទឹមស​។​ល​។ នៅ​ខេត្ត​មណ្ឌល​គី​រី ដែលជា​ខេត្ត​មាន​លក្ខណៈ​ភូមិសាស្ត្រ និង​សក្តានុពល​ក្នុង​ការផលិត​បន្លែ​សំខាន់ៗ​ទាំងនេះ ដើម្បី​រួមចំណែក​បំពេញបន្ថែម​សេចក្តីត្រូវការ​។
ក្នុង​ឆន្ទ​:​ចូលរួម​លើកកម្ពស់​គុណភាព​ផលិត ប្រសិទ្ធភាព​សេដ្ឋកិច្ច ផ្តល់​ភាពយុត្តិធម៌ និង​ជំនឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ អគ្គនាយកដ្ឋាន​កសិក​ម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ធ្វើការ​បណ្តុះបណ្តាល​ស្តីពី​គោលការណ៍​កសិកម្ម​ល្អ​លើ​ដំណាំ​បន្លែ (GAP) គោលការណ៍​បច្ចេកទេស​សរីរាង្គ ប​ចេ្ច​ក​ទេស​ដាំ​ដុះ​បន្លែ​ទំនើប​តាម​គោលការណ៍ GAP និង​សរីរាង្គ លក្ខណៈ​ទូទៅ​នៃ​ការគ្រប់គ្រង​ចម្ការ ការគ្រប់គ្រង​ធាតុ​ចូល​កសិកម្ម ការទប់ស្កាត់​ការចម្លង​ពី​កត្តាចង្រៃ និង​វិធីសាស្ត្រ​កំចាត់​កត្តាចង្រៃ​តាមបែប​ជីវសាស្ត្រ បច្ចេកទេស​ប្រមូល​ផល និង​ក្រោយពេល​ប្រមូល​ផល និង​នីតិវិធី​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​សរីរាង្គ (CAM-ORGANIC)​។
យោងតាម​របាយ​ការ​ណ៏ រ ស់អគ្គ​នាយកដ្ឋាន កសិកម្ម នៅថ្ងៃនេះ​ឲ្យ​ដឹងថា ៖ នៅ ឆ្នាំ​២០១៩ ផ្ទៃដី​ផលិតកម្ម​ដំណាំ​បន្លែ​សរុប​ទូទាំងប្រទេស​មាន​ចំនួន ៥៧ ២០៨​ហ​.​ត អាច​ប្រមូល​ផល​បាន​សរុប​ចំនួន ៦៨១ ០៩៩​តោន ហើយ​តាម​ការប៉ាន់ស្មាន​តម្រូវការ​បន្លែ​នៅ ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​សរុប ១ ០៤៥ ៧២៥ តោន ហើយ​ជាក់ស្តែង​ផលិតកម្ម​បន្លែ​ក្នុងស្រុក​មាន លទ្ធភាព​ផ្គត់ផ្គង់​ប្រមាណ​ត្រឹមតែ ៧១៦ ១១៣​តោន ស្មើនឹង ៦៨% ក្នុងនេះ នៅ​រដូវប្រាំង ៦៩% និង​រដូវរំហើយ ៧៥%​។ ក្រៅពីនេះ កម្ពុជា​ចាំបាច់​ត្រូវ​នាំចូល​បន្លែ​សរុប​ចំនួន ៣២៩ ៦១២​តោន ដែល​ភាគច្រើន​កម្ពុជា​មិនអាច​ផលិត​បាន​៕ .​សំរិត​

អត្ថបទដែលជាប់ទាក់ទង