ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្ទមអនាធិបតេយ្យ ដែលលួចសាងសង់នៅតំបន់ឧទ្យានជាតិស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវអាជ្ញាធរចុះរុះរើចោល

103

ប្រតិបត្តិការចុះរុះរើសខ្ទមអនាធិបតេយ្យចំនួន១១ទៀតនេះ បានធ្វើឡើងនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ដឹកនាំលោក សុខ សិទ្ធី អភិបាលរងខេត្តកោះកុង ក្រោមការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំងចម្រុះរួមមាន៖ កម្លាំងអាវុធហត្ថ កម្លាំងនគរបាល មន្ទីរបរិស្ថាន និងអង្គការសម្ព័ន្ធសត្វព្រៃ។

លោក សុខ សុទ្ធី បានឱ្យដឹងថា រដ្ឋបាលខេត្ត បានទប់ស្កាត់មិនអនុញ្ញាតឱ្យការកាប់ទន្ទ្រាន និងសង់ខ្ទមលើដីរដ្ឋជាដីរបស់ឧទ្យានជាតិបន្តទៀតឡើយ ត្រូវតែអនុវត្តច្បាប់ជាបន្ទាន់ មិនឱ្យមានការរីករាលដាលបន្តទៀតឡើយ ពីព្រោះដីនៅតំបន់ហាមឃាត់នេះនេះជាដីរបស់ឧទ្យានជាតិ។

លោក សុខ សុទ្ធី បានបន្ថែមថា រដ្ឋបាលខេត្ត និងស្រុក មុនចុះរុះរើខ្ទមទាំង១១នេះ, អាជ្ញាធរបានហាមឃាត់ជាច្រើនដងមកហើយ ប៉ុន្តែពួកគាត់នៅតែលួចកាប់ទន្ទ្រានសង់ខ្ទមជាបន្តបន្ទាប់ ទើបគណៈបញ្ជាការឯកភាពខេត្តមានចំណាត់ការនៅពេលនេះតែម្តង។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តស្រុក នឹងបន្តចុះត្រួតពិនិត្យជាប្រចាំ ទៅលើទីតាំងខាងលើនេះបើប្រជាពលរដ្ឋ។ លោកថា ចំពោះប្រជាពលរដ្ឋទាំង១០គ្រួសារ មិនមានដីរស់នៅមែនសូមឱ្យពួកគាត់ដាក់សំណើរចូលមកសាលាឃុំ សាលាស្រុក ដើម្បីសុំចុះឈ្មោះសំណើសុំដីសម្បទាសង្គកិច្ចរបស់រដ្ឋរស់នៅស្រប់ច្បាប់។

លោក សុខ សុទ្ធី បានលើកឡើងថា បើប្រជាពលរដ្ឋទាំង១០គ្រួសារ មានដីហើយលក់អស់ គឺអាជ្ញាធរមិនអនុញ្ញាតឱ្យចុះឈ្មោះដាក់សំណើរឡើយ។ លោកអភិបាលសូមអំពាវរនាវដល់ប្រជាពលរដ្ឋ កុំជឿលើការញុះញុង់របស់ជនខិលខូចមួយចំនួន ដែលបង្កអសន្តិសុខដល់សង្គមកាប់ទន្រ្ទានដីរដ្ឋជាដីឧទ្យានជាតិនាំឱ្យប្រឈមមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង