ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃើញម្តាយទាស់សំដីជាមួយអ្នកដទៃ គិតខ្លី ទៅវាយគេជំនួសម្តាយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទហិង្សាដោយចេតនា

114


យុវជនម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ពីបទហិង្សាដោយចេតនា តាមបទបញ្ជារបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ខណៈពេលយុវជនរូបនេះ បានរត់ទៅម្តាយរបស់ខ្លួនកំពុងមានទំនាស់ពាក្យសំដៅជាមួយជនរងគ្រោះ ហើយស្ទុះទៅវាយជនរងគ្រោះនឹងកាំបិតខ្វែង បណ្តាលឲ្យរបួសដៃ។ ករណីនេះ កើតហេតុនៅថ្ងៃទី ១០ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៨.១៥ នាទី នៅចំណុចដីចំការ ស្ថិតក្នុងភូមិ កណ្ដាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សយ យ៉េត ភេទស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (មានស្នាមមុតនៅលើកំពួនដៃខាងស្ដាំ) មានទីលំនៅភូមិកណ្ដាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្ដាល ។ ជនសង្ស័យ ឈ្មោះ ខុម គន្ធី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា (ឃាត់ខ្លួន)។

នៅថ្ងៃទី១០សីហា២០១៨ វេលាម៉ោង៨.១៥នាទី ជនរងគ្រោះឈ្មោះសយ យ៉េត និង ឈ្មោះ សយ យឿន ត្រូវជាម្ដាយរបស់ជនសង្ស័យ បានឈ្លោះគ្នានៅដីចំការ ភ្លាមនោះ ជនសង្ស័យបានឃើញដូចនេះ ក៏រត់សំដៅទៅរកអ្នកទាំងពីរ ដោយមានកាន់កណ្ឌៀវនៅនឹងដៃ រួចបានច្រានឈ្មោះ សយ យ៉េត ដួលទៅលើដី ហើយបានឡើងសង្កត់ពីលើ រួចប្រតាយប្រតប់គ្នា បណ្ដាលឲ្យមុតដៃរបស់ឈ្មោះ សយ យ៉េត (មុតដោយកណ្ឌៀវ) ។
បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះអន្លង់ចិន បានហៅឈ្មោះ ខុម គន្ធី មកសាកសួររួចបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការ តាមនីតិវិធី ។

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ការឃាត់ខ្លួនយុវជនរូបនោះ តាមបទបញ្ជារបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ឲ្យឃាត់ខ្លួនឈ្មោះ ខុម គន្ធី នៅវេលាម៉ោង១៤.៣០ នាទី ថ្ងៃទី១០សីហា២០១៨ ៕

អត្ថបទដែលជាប់ទាក់ទង