ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកទៅលក់​ម៉ូតូ ​បាន​លុយ​ហើយ បែរជា​ខ្ចប់​លុយ ហើយ​ជិះ​ម៉ូតូ​ដែល​លក់ បម្រុង​រត់គេច ត្រូវ​សមត្ថកិច្ចចាប់វាយខ្នោះ

178

​ភ្នំពេញ​៖ ​បុរស​ម្នាក់ បាន​យកម៉ូតូទៅ​លក់​ តែ​ពេល​បាន​លុយ​ហើយ បែរជា​ខ្ចប់​លុយ​ថ្លៃ​លក់​ម៉ូតូ​និង​ម៉ូតូ​ដែល​លក់បាន​នោះ បម្រុង​ជិះ​ម៉ូតូ​រត់គេចខ្លួន តែ​ត្រូវបាន​ម្ចាស់​ម៉ូតូ​ឃាត់ខ្លួន ប្រគល់អោយ​សមត្ថកិច្ច យកមក​សួរនាំ​បន្ដ​។​
​ហេតុការណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ២ និង​១៥​នាទី ថ្ងៃទី​១២ ខែ មករា ឆ្នាំ ២០២១ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​យោងតាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា បុរស​ខាង​បាន​យក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង​ឌ្រី​ម សេរី​ឆ្នាំ​២០១៦​ពាក់​ផ្លាកលេខ ភ្នំពេញ 1FP ~9571 មក​លក់​ដោយ​ចរចា​តម្លៃ​លក់​ជា​ម្ចាស់​ហាង ក្នុងពេល​ចរចា​នោះ បុរស​ខាងលើ​នោះ ក៏​យល់ព្រម​លក់​ក្នុងតម្លៃ​៨២០​ដុល្លារ ខណៈពេលដែល​ម្ចាស់​ទិញ​លក់​ម៉ូតូ យកលុយ​មក​រាប់​ប្រគល់​ឲ្យ​ហើយ បែរជា​បុរស​យក​ម៉ូតូ​លក់​នោះ ខ្ចប់​លុយ​ថ្លៃ​លក់​ម៉ូតូ​និង​ម៉ូតូ​ដែល​លក់​នោះ បម្រុង​ជិះ​ម៉ូតូ​រត់គេចខ្លួន តែ​ត្រូវបាន​ម្ចាស់​ម៉ូតូ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច យកមក​សួរនាំ​បន្ដ​។ ប្រភព​ដដែល​បាន​បន្ដទៀតថា បុរស​នោះ ទំនង​ជាមាន​បញ្ហា​មិន​ប្រក្រតី អាច​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត ទើបបាន​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច មិន​ព្រម​ឡើងទៅ​ប៉ុស្តិ៍​ប៉ូលិស​ឡើយ ។​

​សមត្ថកិច្ច​ ចាប់​បុរស​រូបនេះ ដាក់លើរ៉ឺម៉កដឹកយកទៅ​ប៉ុស្តិ៍​ប៉ូលិស​ រួច​ក៏​ហៅ​ម្ចាស់​ទីតាំង​ទិញ​លក់​ម៉ូតូ​ដើម្បី​ដាក់ពាក្យ​បណ្ដឹង បន្ត​ចាត់ការ​សាកសួរ​នាំ​បុរស​ខាងលើ​ទៅតាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង