គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌទួលគោក ផ្ដោតការយកចិត្តទុកដាក់ លើកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ
ភ្នំពេញ៖កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២១នេះ នៅរដ្ឋបាលខណ្ឌទួលគោកបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ក្រោមអធិបតីភាពលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោកនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោកដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធជាតិផ្ទុះ គ្រឿងញៀនគ្រឿងស្រវឹង និង ការអនុវត្តច្បាប់ស្ដីពីចរាចណ៍ផ្លូវគោក ឱ្យបានជាប់ជាប្រចាំ និង ជាពិសេសការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
ក្នុងនោះកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានផ្ដោតការយកចិត្តទុកដាក់លើកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈជូនបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៕