ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន ៖ ការចុះបញ្ជី​ដីធ្លី គឺជា​សកម្មភាព​ពិត នៃ​ការផ្ដល់​សុវត្ថិភាព​ដីធ្លី និង ការបង្កើន​មូលធន ជូន​កម្មសិទ្ធិករ​

167

 

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១២ ខែមករា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បិទ​ផ្សាយ​ជា​សាធារណ​:​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​ស្ថិតនៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង អភិបាលស្រុក ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​ពិធី​នោះដែរ លោក​គួច ចំរើន អភិបាល​បញ្ជាក់ ថា​ការចុះបញ្ជី​ដីធ្លី គឺជា​សកម្មភាព​ពិត នៃ​ការផ្ដល់​សុវត្ថិភាព​ដីធ្លី និង ការបង្កើន​មូលធន ជូន​កម្មសិទ្ធិករ​។​
​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន មានប្រសាសន៍​ផ្ដាំផ្ញើ ដល់ សាធារណជន ដែល ជា​អ្នកកាន់កាប់​ដី លំនៅឋាន ស្ថិតនៅក្នុង​តំបន់​ធ្វើការ វ​វិនិច្ឆ័យ ការចុះបញ្ជី​ដីធ្លី​ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដើម្បី​អនុវត្តតាម​ខ្លឹមសារ​ខាងលើ គណៈកម្មការ រដ្ឋបាល នឹង ធ្វើការ បិទ​ផ្សាយ ជា សាធារណៈ នូវ ឯកសារ នៃ ការ វិនិច្ឆ័យ ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី ដែល​ក្រុម​ចុះបញ្ជី​ដីធ្លី នៃ​មន្ទីរ​រៀបចំ​ដែន ដី នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្ត បានធ្វើការ​វាស់វែង និង​ប្រមូល​ទិន្នន័យ​កន្លងមក ។​
​ក្នុងនោះដែរ​លោក អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​សាធារណជន និង​អង្គភាព​នានា ដែល ពាក់ព័ន្ធ​ដីធ្លី ក្នុង​តំបន់ វិនិច្ឆ័យ ខាងលើ​ឱ្យ ចូល រួម​ពិនិត្យ លើ​ទិន្នន័យ​ដែលមាន​នៅក្នុង​ឯកសារ​នៃ​ការវិនិច្ឆ័យ ដើម្បី​បញ្ជាក់​នៃ​ភាពត្រឹមត្រូវ ឬ​ខុសឆ្គង ដែល​ត្រូវ​កែតម្រូវ ឬ​ជំទាស់ លើ​ទិន្នន័យ​ទាំងនោះ ក្នុង រយៈពេល ១៥​ថ្ងៃ ដោយ គិត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២១ ជា​កំហិត នៅក្នុង​បរិវេណ​វត្ត ឧ​ត្ត​ម មុនី វង្ស ហើយ​ដល់​ថ្ងៃ​ផុតកំណត់ គណៈកម្មការ រដ្ឋបាល សន្ម​ត់​ថា​ទិន្នន័យ ដែល​បាន​បិទ​ផ្សាយ​ជូន ពិនិត្យ ជា សាធារណៈ នេះ​មាន ភាពត្រឹមត្រូវ​ហើយ មិន អាច ជំទាស់ ឬ​តវ៉ា​នៅពេល​ក្រោយ​ទៀត​បាន​ទៀត​ទេ​។​

​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ បាន សំណូមពរ​ដល់ ម្ចាស់​ក្បាលដី​មួយចំនួន​ដែល នៅជាប់​ផ្លូវ រឺ​ត្រូវ​បើកផ្លូវ ឱ្យចូល​រួមសហការ​ជាមួយ​មន្ត្រី​ជំនាញ​សុរិយោដី ដោយ​ធ្វើ សប្បទាន រឺ បរិច្ចាគ ដី ផ្នែក ខ្លះ សម្រាប់ ទុក ធ្វើ ផ្លូវ លូ បណ្ដាញ ផ្លូវ រំដោះ ទឹក ដើម្បី បម្រើ ជា ប្រយោជន៍ រួម ។​
​លោក​បន្ថែមទៀតថា ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ គឺធ្វើឡើង​ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូនទៅ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី ឬ​អ្នកកាន់កាប់​ដី​ទាំងអស់ ដើម្បី​យកទៅ​ប្រើប្រាស់​ដូចជា យកទៅដាក់​បញ្ចាំ ដាក់​ហ៊ី​ប៉ូ​តែ​ក និង​សិទ្ធិ​ជួល​អចិន្ត្រៃយ៍ ដើម្បី​ខ្ចីប្រាក់​មក​ប្រកបមុខរបរ​ផ្សេងៗ ក្នុងការ​លើកស្ទួយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ ឬ​ជា​ឯកសារ​សំអាង​នៅពេល​ដែលមាន​ជម្លោះដីធ្លី​កើតឡើង​៕​

អត្ថបទដែលជាប់ទាក់ទង