បើកកិច្ចប្រជុំ គណៈបញ្ជាការខណ្ឌបឹងកេងកង ផ្ដោតសំខាន់លើរបៀបវារៈចំនួន៣
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បឹងកេងកងដោយបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង
ដោយមានការចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, តំណាងអធិការនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១, លោកចៅសង្កាត់ទាំង០៧ និងមន្ត្រីពាក់ព័ន្ធជារូបទៀតផង។
កិច្ចប្រជុំខាងលើនេះដោយលើកយកនូវរបៀបវារៈដូចខាងក្រោម៖
១-ការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន
២-ការងារទប់ស្កាត់ក្មេងទំនើងក្នុងមូលដ្ឋាន
៣-ការងារសំណង់ក្នុងមូលដ្ឋាននិង
៤-បញ្ហាផ្សេងៗ៕