ភ្នំពេញ៖
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ នស/រកត/០១២១/០៣០ ស្តីពីការបន្ថូរបន្ថយទោស និងការលើកលែងទោស។
យោងតាមព្រះរាជក្រឹត្យ គឺព្រះរាជក្រឹត្យនេះកំណត់អំពីពិធីបុណ្យ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិត ក្នុងគោលបំណងដើម្បីធ្វើសមាហរណកម្មទណ្ឌិតនោះឱ្យចូលទៅ រួមរស់ក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌។
ព្រះរាជក្រឹត្យនេះមានវិសាលភាពគ្របដណ្តប់ទៅលើការបន្ធូរបន្ថយទោស និងការលើកលែង ទោសចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពរ របស់តុលាការនៃព្រះរាជាណាចក្រកម្ពុជា និងចំពោះទណ្ឌិតដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារដោយ តុលាការនៃរដ្ឋបរទេស ប៉ុន្តែ ត្រូវបានបញ្ជូនមកឱ្យអនុវត្តទោសនៅព្រះរាជាណាចក្រកម្ពុជា ដោយផ្អែក តាមការព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបរទេសនោះ។
ព្រះរាជក្រឹត្យនេះមិនអនុវត្តចំពោះការលើកលែងទោសឱ្យទណ្ឌិត ដូចមានបញ្ញត្តិក្នុងមាត្រា ៧៧នៃច្បាប់ស្តីពីពន្ធនាគារឡើយ។
ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងការលើកលែងទោសគឺ ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងការលើកលែងទោសចំពោះទណ្ឌិតត្រូវ
កំណត់ ៥ (ប្រាំ) ដង ក្នុងមួយឆ្នាំ ដូចតទៅ៖ ១-ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍។ ២-ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ៣-ពិធីបុណ្យវិសាខបូជា។ ៤-ពិធីបុណ្យឯករាជ្យជាតិ។ ៥-ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។
ការបន្ធូរបន្ថយទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយដាច់ដោយឡែកពីគ្នា ឬរួមគ្នា។
លក្ខខណ្ឌនៃការបន្ធូរបន្ថយទោស និងការលើកលែងទោស
គឺការបានការបន្ធូរបន្ថយទោស និងការលើកលែងទោស មិនមែនជាសិទ្ធិរបស់ទណ្ឌិតនោះទេ រដ្ឋបាលបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងព្រះរាជក្រឹត្យនេះ អាចទទួលបានការបន្ធូរបន្ថយទោស ឬជាការលើកលែងទោសបាន។ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្តបានតែចំពោះទណ្ឌិតដែលត្រូវបាន ផ្តន្ទាទោសដាក់ពន្ធនាគារដោយសាលក្រម ឬសាលដីកាស្ថាពរប៉ុណ្ណោះ។
ការបន្ធូរបន្ថយទោស និងការលើកលែងទោស អាចអនុវត្តចំពោះទណ្ឌិតដែលបានបំពេញលក្ខខណ្ឌ – ភ្ញាក់រលឹកខិតខំកែប្រែគំនិតមារយាទឱ្យក្លាយជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូលដូចខាងក្រោម៖ រួមរស់ក្នុងសង្គមវិញ គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូ ល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត ចូលរួមអនុវត្តយ៉ាងសកម្ម និងទៀងទាត់នូវកម្មវិធីអប់រំកែប្រែកម្មវិធី និងកម្មវិធីសមាហរណកម្ម បណ្តុះបណ្តាល
វិជ្ជាជីវៈ គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមសេចក្តីណែនាំផ្សេងទៀតរបស់ពន្ធនាគារ។ ប្រធានពន្ធនាគារត្រូវធ្វើការវាយតម្លៃ និងបញ្ជាក់អំពីការបំពេញលក្ខខណ្ឌខាងលើរបស់ទណ្ឌិត ដែលត្រូវបញ្ចូលឈ្មោះក្នុងបញ្ជីទណ្ឌិតដែលត្រូវស្នើសុំទៅគណៈកម្មការរាជធានី ខេត្ត និងគណៈកម្មការ ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងវាយតម្លៃអំពីកម្រិតកែប្រែរបស់ទណ្ឌិត។
ការបន្ធូរបន្ថយទោស និងការលើកលែងទោសអាចអនុវត្តផងដែរក្នុងហេតុផលមនុស្សធម៌ចំពោះ ទណ្ឌិតដែលមានវ័យចាស់ជរា ជាស្រ្តីមានគភ៌ ឬមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាព ដោយ មានលិខិតបញ្ជាក់ពីគ្រូពេទ្យដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។
ប្រធានពន្ធនាគារត្រូវធ្វើការបញ្ជាក់អំពីការបំពេញលក្ខខណ្ឌតាមស្ថានភាពនីមួយៗរបស់ទណ្ឌិត ដូចមានចែងក្នុងកថាខណ្ឌខាងលើ ដើម្បីរៀបចំបញ្ជីឈ្មោះទណ្ឌិតដែលត្រូវស្នើសុំទៅគណៈកម្មការ រាជធានី ខេត្ត និងគណៈកម្មការក្រសួងមហាផ្ទៃ ។
លក្ខខណ្ឌដោយឡែកនៃការបន្ធូរបន្ថយទោសគឺទណ្ឌិតដែលបានបំពេញលក្ខខណ្ឌតាមបញ្ញត្តិនៃមាត្រា៥ នៃព្រះរាជក្រឹត្យនេះ អាចទទួលការ បន្ធូរបន្ថយទោសបាន លុះត្រាតែទណ្ឌិតនោះបានទទួលរងទោស ១/៣ (មួយភាគបី) នៃទោសដាក់ ពន្ធនាគារដែលតុលាការបានកំណត់។ ចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិតត្រូវទទួលរងទោស ១០ (ដប់) ឆ្នាំជាមុនសិន៕