ទ្រីយ៉ាត្លុងដាក់កាលបរិច្ឆេទ សម្រាប់ការប្រកួត ជើងឯកជាតិ
ភ្នំពេញ៖បន្ទាប់ស្ថានភាពនៃជម្ងឺកូវីដ ១៩មានស្ថានភាពធូរស្រាលនោះសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានដាក់នូវកាលបរិច្ឆេទ
នៃការប្រកួតជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០២០ឡើងវិញហើយ ។
លោកងិនសុខបញ្ញាដែលជាអគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រាប់ឲ្យដឹងថាការប្រកួតជើងឯកថ្នាក់ជាតិនឹងធ្វើឡើងរយៈពេល៣ថ្ងៃគឺពីថ្ងៃទី២០ដល់២២មករាឆ្នាំ២០២១នាតំបន់មាតសមុទ្រខេត្តកែប។នេះជាការប្រកួតដោយប្រើប្រាស់ថវិការបស់
ក្រសួងអប់រំយុវជន និង កីឡា។
ការប្រកួតមានចំនួន៣វិញ្ញាសាគឺទ្រីយ៉ាត្លុង(Triathlon) ឌូអាត្លុង(Duathlon ) និង អាកាត្លុង(Acathlon) ។សម្រាប់ប្រភេទកីឡាទ្រីយ៉ា
ត្លុងដែលមានកីឡាចំនួន៣វិញ្ញាសាបញ្ចូលគ្នានោះទាំងកីឡាករ ទាំងកីឡាការិនីត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹកចម្ងាយ៧៥០ម៉ែត្រ
ហើយបន្ទាប់ពីដល់ទីភ្លាមៗនោះត្រូវបន្តជិះកង់ចម្ងាយ២០គីឡូម៉ែត្រ និងបញ្ចប់ដោយវិញ្ញាសារត់ចម្ងាយ៥គីឡូម៉ែត្រជាចុងក្រោយ ។
កីឡាឌូអាត្លុងគឺការប្រកួតត្រូវចាប់ផ្ដើមពីចម្ងាយ៥គីឡូម៉ែត្រហើយបន្ទាប់ពីរត់ដល់ទីភ្លាមៗត្រូវបន្តជិះកង់ចម្ងាយ២០គីឡូម៉ែត្រ
និ ងបញ្ចប់ដោយការរត់ជាថ្មីក្នុងចម្ងាយ២,៥០គីឡូម៉ែត្រ ។
ប្រភេទកីឡាអាកាត្លុងដែលធ្វើសម្រាប់តែយុវជនអាយុក្រោម១៦ឆ្នាំនោះគឺជាប្រភេទកីឡាដែលមានវិញ្ញាសាចំនួន២បញ្ចូលគ្នា។
ការប្រកួតត្រូវចាប់ផ្ដើមជាមួយនឹងការហែលទឹកចម្ងាយ៣៥០ម៉ែត្រ និង បញ្ចប់ដោយការរត់ចម្ងាយ២,៥០គីឡូម៉ែត្រ ។
បន្ទាប់ពីបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិនេះទៅសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាមានគម្រោងរៀបចំព្រឹត្តិការណ៍ប្រកួតជាលក្ចណៈអន្តរជាតិមួយដែលកំណត់ឲ្យមានតែជនបរទេសដែលកំពុងបំពេញការងារនៅកម្ពុជាប៉ុណ្ណោះចូលរួម ។ព្រឹត្តិការណ៍នោះនឹងត្រូវប្រសិទ្ធនាម
ថា<Phnom Penh International Triathlon> ។
ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើនៅពហុកីឡដ្ឋានមរតកតេជោតែម្ដងដើម្បីជាការបង្ហាញឲ្យគេដឹងពីសក្ដានុពលនៃពហុកីឡដ្ឋានដ៍ធំ
ដែលត្រៀមទទួលភ្ញៀវស៊ីហ្គេមឆ្នាំ២០២៣ ៕