ប្រជាពលរដ្ឋក្រីក្រជួបការលំបាក នៅទូទាំងឃុំត្បែងខ្ពស់១៩២៨នាក់ បានទទួលអំណោយពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សឃុំឃុំត្បែងខ្ពស់ លោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ រួមជាមួយលោក យឺន សូផល អនុប្រធាន លោក ហេង ការ៉ូ សមាជិកក្រុមការងារថ្នាក់កណ្តាលនិងលោក លោកស្រីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ មេភូមិទាំង៩ភូមិ និងយុវជនឃុំ បានអញ្ជើញជួបសំណេះសំណាលនិងផ្តល់នូវអំណោយគ្រឿងឧបភោគបរិភោគមានពងទាចំនួន៥១០០គ្រាប់ទឹកត្រីចំនួន១៨០០ដប ជូនដល់ក្រុមការងារគណបក្សប្រជាជនឃុំត្បែងខ្ពស់ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក និងងាយរងគ្រោះនៅទូទាំងឃុំត្បែងខ្ពស់ចំនួន១៩២៨នាក់ ក្នុងកំឡុងពេលវិបត្ដិកូវីដ១៩ កំពុងរីករាលដាលនៅទូទាំងសកលលោកព្រមទាំង ជាការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករជនបទ តាមរយៈការជួយទិញផលិតផលក្នុងស្រុកបង្កើនតម្លៃទីផ្សាររបស់ពួកគាត់ផងដែរ។
នៅក្នុងឱកាសនោះលោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ និងក្រុមការងារបានអញ្ជើញទៅប្រគល់ផ្ទះចំនួន០១ខ្នងទៀតនិងបានឧបត្ថម្ភចង្ក្រានធ្វើនំចំនួន២ព្រមទាំងថវិកាមួយចំនួនដើម្បីធ្វើជាដើមទុនរកស៊ីចិញ្ចឹមជីវិត ដែលជាការឧបត្ថម្ភរបស់ឯកឧត្ដមប្រធាននិង លោក លោកស្រី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យបានជូនដល់លោកយាយមេម៉ាយចិញ្ចឹមចៅកំព្រាក្នុងបន្ទុកចំនួន០៣នាក់ដែលស្ថិតនៅភូមិមានកកើតឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕