ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រខ្សត់២០គ្រួសារ នៅសង្កាត់វាលស្បូវបាន ទទួលអំណោយកាកបាទក្រហមកម្ពុជា

115

 

ភ្នំពេញ៖កាលពីថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២១នេះលោកចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ជាគណៈអធិបតីក្នុងពិធីជួយឧបត្ថម្ភគ្រួសារក្រីក្រ ចំនួន ២០ គ្រួសារនៅសង្កាត់វាលស្បូវ រួមមានៈក្នុង ១គ្រួសារទទួលបាន
១.អង្ករ ២៥ គក្រ សរុប ៥០០ គក្រ
២. ឃីត ០១កញ្ចប់ សរុប ២០កញ្ចប់ រួមមាន មី ៤កញ្ចប់, ទឹកត្រី ២ដប ទឹកសុីអុីវ ២ដប ត្រីខ ២កំប៉ុង ស្ករស ០.៥០ គក្រ ថវិកា ២ ម៉ឺនរៀល និងព្រះចៅអធិការវត្តពុទ្ធស្ថានជួយឧបត្ថម្ភបន្ថែម ក្នុង១គ្រួសារ ទឹកក្រូច ៣កំប៉ុង ទឹកសុទ្ធ ២ដប ៕

អត្ថបទដែលជាប់ទាក់ទង