ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារចុះ ជួយខណ្ឌបឹងកេងកង និងអាជ្ញាធរខណ្ឌចុះ សាកសួរសុខទុក្ខជនចាស់ជរាដល់លំនៅស្ថាន

89

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ខែមករា ឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌបឹងកេងកង និង លោកជំទាវ គឹម សុវណ្ណា សមាជិការដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌបឹងកេងកង លោកស្រី ស៊ុយ សែនសករាជ ភរិយាលោកអភិបាល និងជាប្រធានអនុសាខាសមាគមនារីខណ្ឌបឹងកេងកង លោកស្រី ស៉ិន រតនា អភិបាលរងខណ្ឌ និងជាអនុប្រធានអនុសាខាសមាគមនារីខណ្ឌ លោក ឡូយ សារឿន ចៅសង្កាត់ទំនប់ទឹក បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមួយចំនួនដល់លោកស្រី ជី ឃីម និងលោកស្រី អ៊ួន សុភាព ដែលជាជនចាស់ជរា ស្នាក់នៅក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរាជធានភ្នំពេញ។

លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងបានអោយដឹងថាខណៈចុះសាកសួរសុខទុក្ខនាឱកាសនោះក្រុមការងារនិងអាជ្ញាធរខណ្ឌបានយកនូវអំណោយទៅផ្ដល់ជូនផងដែរទុកជាការលើកទឹកចិត្តពោលគឺថវិកា ១៥០,០០០៛ (ដប់ប្រាំម៉ឺនរៀល),អង្ករ ៣០គីឡូក្រាម,មី ១កេស,ទឹកផ្លែឈើ ១កេស,ទឹកសុទ្ធ ១កេស,ទឹកស៊ីអ៉ីវ ១យួរម៉ាស់ ១ដុំ,ជែល ១ដប។
ជាមួយគ្នានេះផងដែរជនចាស់ជរាខាងលើនិងក្រុមគ្រួសារគាត់ដោយបានបង្ហាញពីអារម្មណ៍ពិតរបស់ពួកគាត់ដោយក្ដីរំភើបសប្បាយរីករាយជាខ្លាំងខណៈពេលឃើញវត្តមានក្រុមការងារនិងអាជ្ញាធរខណ្ឌបឹងកេងកងបានអញ្ជើញចុះមកសាកសួរសុខទុក្ខដោយផ្ទាល់ហើយនេះគឺជាការលើកទឹកចិត្តមួយដ៏ធំធេងណាស់សម្រាប់រូបគាត់ជាជនចាស់ជរានិងក្រុមគ្រួសារដោយមិនទុកអោយគាត់ស្ថិតនៅក្នុងភាពឯកោឡើយ៕

អត្ថបទដែលជាប់ទាក់ទង