ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារចុះ មូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង ថ្លែងកោតសរសើរដល់ អាជ្ញាធរខណ្ឌទាំង២ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាជនបានល្អ

60

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅបន្តសម្រាប់អនុវត្តឆ្នាំ២០២១។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានសំដែងនូវការកោតសរសើរ និងអរគុណដល់អាជ្ញាធរដែនដីគ្រប់ថ្នាក់របស់ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដែលកន្លងទៅនេះ បានខិតខំយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ចុះណែនាំអប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យគោរពនូវវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើននៅក្នុងខណ្ឌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជារៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ពួកគាត់ឲ្យបានជាប្រចាំ។ ទន្ទឹមនឹងនេះ ក៏ត្រូវបន្តក្តាប់សំណូមពរ និងដោះស្រាយសំណូមពរនានាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសេីរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង