កម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ ចុះបំបែកសម្បុកជួញដូរគ្រឿងញៀន ឃាត់ខ្លួនម្នាក់ រត់រួច២នាក់
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងថា សមត្ថកិច្ចបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នៅ ចំណុច ផ្ទះឈ្មោះ សាត ធារ៉ា (ហៅឌួង) ភេទប្រុស អាយុ ២៥ ឆ្នាំ (ខ្មែរ) ក្នុងភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីម៉ោងជាង១១នាថ្ងៃទី១៤ខែមករាឆ្នាំ២០២១នេះ។
ជនសង្ស័យ ០៣ នាក់៖ ១/ ឈ្មោះ ឡាយ ចាន់សូរិយា (ហៅចៀន) ភេទប្រុស អាយុ ២០ ឆ្នាំ (ខ្មែរ) មុខរបរមិពិត (ឃាត់ខ្លួន) ២/ ឈ្មោះ សាត ធារ៉ា (ឌួង) ភេទប្រុស អាយុ ២៥ ឆ្នាំ (ខ្មែរ) មុខរបរមិនពិត (គេចខ្លួន) ៣/ ឈ្មោះ ឡាយ សុភណ្ឌ័ ភេទប្រុស អាយុ ១៦ឆ្នាំ (ខ្មែរ) មុខរបរមិនពិត (គេចខ្លួន) ទាំង០៣នាក់ មានទីលំនៅ ភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
វត្ថុតាងចាប់យករួមមាន: ១/ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០១ កញ្ចប់ ២/ សំភារៈប្រើប្រាស់ ថ្នាំញៀន មួយចំនួន ។
លោកអធិការស្រុកបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍មកកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ ថានៅចំណុចផ្ទះឈ្មោះ សាត ធារ៉ា (ឌួង) ភេទប្រុស កំពង់ តែធ្វើរសកម្មភាពចែកចាយថ្នាំញៀន(ម៉ាទឹកកក) ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុភ្លាមនោះជនសង្ស័យបានឃើញ កម្លាំងសមត្តកិច្ច ក៏រត់គេចខ្លួន ហើយ កម្លាំងសមត្តកិច្ចដេញតាមឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះឡាយ ចាន់សូរិយាហៅចៀន ភេទប្រុសនឹងដកហូតបានថ្មញៀន(ម៉ាទឹកកក)មួយកញ្ចប់តូច រីឯជនសង្ស័យ ០២នាក់ទៀតបានរត់គេចខ្លួន បាត់ រួចកំលាំងប៉ុស្តិ៍ក៏បាននាំខ្លួនជនសង្ស័យ ឈ្មោះឡាយ ចាន់ សូរិយា ហៅ ចៀន ភេទប្រុស រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំ ។
នៅចំពោះមុខសមត្តកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាៈថ្នាំញៀន (ម៉ាទឹកកក)ខាងលើ ជារបស់ឈ្មោះ សាត ធារ៉ា (ឌួង) ភេទប្រុស ជាអ្នកទុកអោយខ្លួន សំរាប់យកទៅលក់អោយគេ ពេលដែលមានគេ មក រកទិញ ។
ក្រោយពីសួរនាំចប់ កម្លាំងសមត្តកិច្ចក៏បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕