ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋ​ខ្មែរ​និង​ឥស្លាម​ រងគ្រោះ​ទឹកជំនន់​នៅ​ត្បូង​ឃ្មុំ​ ទទួល​អំណោយ​ពី​កាកបាទក្រហម​

79

ត្បូង​ឃ្មុំ​ ៖​ នៅព្រឹកថ្ងៃសៅរ៍ទី១១​ ខែ​សីហា​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​និងគណៈប្រតិភូអមដំណើរ​ អញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន​២,៦៧១គ្រួសារ​ រស់នៅភូមិចំនួន​១០​ នៃឃុំកំពង់ទ្រាស​ និងឃុំកោះពីរ​ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។​

កម្មវិធីនេះ​ ប្រារព្ធធ្វើឡើងនៅទួលសុវត្ថិភាព ដែលស្ថិតនៅក្នុងភូមិទី៥​ ចម្ការគរ​ ឃុំកំពង់ទ្រាស​ ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។

សូមបញ្ជាក់ថា​ ជាមួយនឹងការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ២,៦៧១គ្រួសារ​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ​នូវ​ស្បៀង​ និងសម្ភារប្រើប្រាស់​ចំនួន ១,៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ​ ឃុំព្រែកអាជី​ មាន​៦ភូមិ​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ៣០គីឡូក្រាម​ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

អត្ថបទដែលជាប់ទាក់ទង