ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងដាក់លិខិតជាផ្លូវការ ស្នើសុំបន្ថែម៦ប្រភេទកីឡាទៀត សម្រាប់ការប្រកួតកីឡា ស៊ីហ្គេមឆ្នាំ២០១៩

187

ភ្នំពេញ៖កម្ពុជាបានដាក់លិខិតជាផ្លូវការ ដើម្បីស្នើរសុំប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES២០១៩លើកទី៣០ចំនួន៦ប្រភេទកីឡាបន្ទាប់ពីប្រទេសនេះ ប្រកាសជាផ្លូវការលើក៣០ប្រភេទកីឡានៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សា SEA GAMES និងក្រុមប្រឹក្សាសហព័ន្ធកីឡា អាស៊ីអគ្នេយ៍កន្លងមក។

លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើងនឹងបញ្ជូនលិខិតជាផ្លូវការ ដើម្បីស្នើសុំប្រទេសហ្វីលីពីន ដែលជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០១៩ លើកទី៣០ ចំនួន៦ប្រភេទកីឡាបន្ថែមទៀត រួមមានកីឡាប៉េតង់ កីឡាវ៉ូវីណាម កីឡាវាយកូនបាល់ កីឡាហុកគ្រី កីឡាE-sport និងកីឡាSoft Tennis ។

លោកអគ្គលេខាធិការបានបន្តថា ក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សា SEA GAMES ប្រឹក្សាសហព័ន្ធកីឡាអាស៊ីអគ្នេយ៍នៅប្រទេសហ្វីលីពីនកន្លងមក បានប្រកាសជាផ្លូវដាក់បញ្ជូន៣០ប្រភេទកីឡាដំបូង ហើយកីឡាផ្សេងៗទៀតឲ្យប្រទេសមួយៗ ជាសមាជិកអាចធ្វើលិខិតសុំ ប្រសិនបើមានប្រទេសច្រើន ចូលរួមស្នើសុំដែរនោះ គេនឹងពិចារណាដាក់បញ្ចូលបន្ថែម អញ្ចឹងហើយទើបកម្ពុជា បានធ្វើលិខិតស្នើសុំបន្ថែម៦ប្រភេទកីឡា ដូចខាងលើនេះ ព្រោះទាំងនេះជាប្រភេទកីឡា ដែលកម្ពុជាមានសក្ដានុពលខ្លាំង ។

ប្រសិនបើគេទទួលយកសំណើ របស់កម្ពុជានោះ កម្ពុជាមានជំនឿចិត្តថា ចំនួនមេដាយស៊ីហ្គេម លើកទី២០នាឆ្នាំ២០១៩ នឹងអាចកើនឡើងខ្ពស់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង