ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​កំបូល ចុះ​ពិនិត្យ​ប៉ុស្តិ៍នគរបាល ដើម្បី​ស​សេរ​សៀវភៅ​ស្នាក់នៅ​(​ក​២), ចុះ​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​ក្នុង​សង្កាត់​ប្រទះ​ឡាង​និង​សង្កាត់​ភ្លើង​ឆេះ​រទេះ​

57

 

​ភ្នំពេញ​៖​លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីសង្កាត់​ប្រទះ​ឡាង មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប្រទះ​ឡាង និង​ក្រុមការងារ​សាលាខណ្ឌ​ដែល​ចុះ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល ដើម្បី​ស​សេរ​សៀវភៅ​ស្នាក់នៅ​(​ក​២) ដែលជា​ឯកសារ​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។

​សូមបញ្ជាក់​ជូន​ថា​៖​រដ្ឋបាល​ខណ្ឌ​កំបូល​បាន​បង្កើត​ក្រុមការងារ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ចុះ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ស្របទៅតាម​ភូមិសាស្ត្រ​រដ្ឋបាល នៃ​ការបង្កើត​ខណ្ឌ​កំបូល ដែល​រហូតមកដល​ប​ច្ចុ​ប្បន្ន​នេះ ក្រុមការងារ​បាន​អនុវត្តន៍ និង​ចែក​ជួន​ប្រជាពលរដ្ឋ​ចំនួន​៣​សង្កាត់​រួចហើយ គឺ​សង្កាត់​ឪឡោក សង្កាត់​ស្នោរ និង​កន្ទោក ។

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល បាន​ឆ្លៀតឱកាស​ចុះ​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​មួយចំនួន ដើម្បី​ដាក់​ផែនការ​ស្តារ​នាពេលខាងមុខ​ដែល​ស្ថិតនៅតាម​បណ្តា​ភូមិ​មួយចំនួន​ក្នុង​សង្កាត់​ប្រទះ​ឡាង​និង​សង្កាត់​ភ្លើង​ឆេះ​រទេះ​ដើម្បី​សម្រួល​ចរន្តទឹក​ហូរ រំដោះ​ទឹក​ចេញ ពី​ភូមិ​នៅ​រដូវវស្សារ បញ្ជៀ​ស​ការលិចលង់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ៕​

 

អត្ថបទដែលជាប់ទាក់ទង