ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌូនេស៊ី សន្យា​នូវតែ​បន្ដ​ផ្ដល់​បច្ចេកទេស ផ្នែក​ផលិត​ដូងប្រេង និង​បរិស្ថាន ដល់​កម្ពុជា​

61

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ២​កើត ខែមាឃ ឆ្នាំ​ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ លោក អ៊ាង សុផល្លែត រដ្ឋលេខា ធិ​ការ​ក្រសួងបរិស្ថាន បានទទួល​ជួប​លោក Sudirman Haseng ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណៈរដ្ឋ​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​ការ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ។​

ឯកអគ្គរដ្ឋទូត បាន​មានប្រសាសន៍​ជម្រាបជូន និង​រាយការណ៍​អំពី​កា​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១​នៃ​ក្រុមការងារ​ចម្រុះ​សហភាព​អឺរ៉ុប​-​រដ្ឋ​ជា​សមាជិក​អាស៊ាន​ស្តីពី​ដូងប្រេង ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​សប្តាហ៍​ទី​៤ ខែមករា ឆ្នាំ​២០២១ នេះ ។ ជា​កិច្ច​ឆ្លើយតប លោក រដ្ឋលេខាធិការ​បា​នស​ម្តែ​ង​ការ​អគុណ ចំពោះ​លោក ឯកអគ្គរដ្ឋទូត និង​ប្រតិភូ​អមដំណើរ និង​បាន​ថ្លែងអំណរគុណ​ជូន​លោក ឯកអគ្គរដ្ឋទូត​ចំពោះ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ក្រុមការងារ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​សហភាព​អឺ​រុ​ប​។ ជុំវិញ​ករណីនេះ លោក រដ្ឋលេខាធិការ​បានស្នើ​សុំ លោក ឯកអគ្គរដ្ឋទូត ក្នុងនាម​ជា​ប្រទេស​មាន​បទ ពិសោធន៍ សូម​ចែករំលែក​នូវ​ព័​ត៏​មាន និង​បទពិសោធន៍​ដែល​ធ្លាប់មាន ដល់​ក្រសួងបរិស្ថាន​។
ក្រសួងបរិស្ថាន​មានបំណង​ចង់​ចូល​ស្តាប់​កិច្ច​ពិ​ភា​ក្ស ក្នុង​កិច្ចប្រជុំ​លើកទីមួយ​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​-​សហភាព​អឺរ៉ុប​លើ​បញ្ហា​ដូងប្រេង ដើម្បី​ជា​ចំណេះដឹង និង​បទពិសោធ ន៍​សម្រាប់​យកមកអនុវត្ត​រួមចំណែក​ក្នុង​គាំពារ​បរិស្ថាន ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង