ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកចូលរួមបោះឆ្នោតនីតិកាលទី៦ មាន ៨៣,០២ភាគរយ, គណបក្សប្រជាជនកម្ពុជា ទទួលបានជាង៤លានសំឡេង

109


ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ជូនសាធារណជនឲ្យជ្រាបថា បន្ទាប់ពីផ្ទៀងផ្ទាត់ តាមលទ្ធផលបណ្តោះអាសន្នឃើញថា អត្រាប្រជាពលរដ្ឋដែលបានទៅចូលរួម បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ៨៣,០២ភាគរយ។

លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសហើយ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងនាំមុខលើសលប់ នៅគ្រប់បណ្តាមណ្ឌលរាជធានី ខេត្ត​ រហូតដល់៤.៨៨៩.១១៣សំឡេង គណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន៣៧៤.៥១០សំឡេង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបាន ៣០៩.៣៦៤សំឡេង និងគណបក្សឆន្ទៈខ្មែរ ទទួលបាន២១២.៨៦៩សំឡេង ។ ចំំណែកគណបក្សនយោបាយមួយចំនួនទៀត ទទួលបានសំឡេងតិចតួច។

លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ដែលផ្សព្វផ្សាយនៅព្រឹកនេះ បានឱ្យដឹងថា ចំនួនអ្នកចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនរហូតដល់ ៦.៩៥៦.៩០០នាក់ ដែលស្មើនឹង ៨៣,០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់ចំនួន៨.៣៨០.២១៧នាក់។

យោងតាមសេចក្ដីសម្រេច ស្ដីពី​ការប្រកាស​លទ្ធផលបណ្ដោះអាសន្ន​ នៃ​ចំនួន​អ្នក​បាន​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាល​ទី​៦ ថ្ងៃអាទិត្យ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ គឺគ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ តាមមណ្ឌលរាជធានី ខេត្ត អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោត ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ រយៈពេល៧២ម៉ោង យ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ននៅម៉ោង៧ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ៕

ខាងក្រោមនេះជាលទ្ធផលបណ្តោះអាសន្នទាំងស្រុង ដែលបង្ហាញដោយ គ.ជ.ប៖

អត្ថបទដែលជាប់ទាក់ទង