ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្ថាបនា​ជួសជុល​ផ្លូវ​បេតុង​ថ្មី​១​ខ្សែ​នៅ​សង្កាត់​ចោមចៅ​ទី​៣,​បញ្ចប់​ការសន្យា​កាលពីមុន​បោះឆ្នោត​

147


​ភ្នំពេញ​៖​ក្រោយ​បោះឆ្នោត​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ ១​ខ្សែរ​ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​ជួសជុល​ផ្លូវ​បេតុង​ថ្មី​១​ខ្សែ ភូមិ​អង្គ​កែវ នៅ​សង្កាត់​ចោមចៅ​ទី​៣​ឆ្លើយតប​តាម​ការសន្យា​កាលពីមុន​បោះឆ្នោត​ក្រោម​អធិបតី​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​នា​ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរងខណ្ឌ​មន្ត្រី​ជំនាញ​និង​ចៅសង្កាត់​មន្ត្រីក្រោមឱវាទ​ជាច្រើនរូប​ទៀត​កាលពី​ថ្ងៃទី ១០ ខែសីហា ឆ្នាំ​២០១៨​នេះ ។​
​ ​លោក​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ចោមចៅ​ទី​៣​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក​ហើយ​នៅថ្ងៃនេះ​រដ្ឋបាល​ខណ្ឌ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ចងដៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភូមិ​អង្គ​កែវ នៅ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​ជាការ​បំពេញ​ការសន្យា​កាលពី​ពីមុន​បោះឆ្នោត​។​លោក​អភិបាលខណ្ឌ​បាន​បន្តថា​៖​មន្ត្រី​គណបក្ស​ប្រជាជន​មិនដែល​សន្យា​ខ្យល់​ទេ​ថា​ហើយ​គឺ​ធ្វើ​ជូន​ពលរដ្ឋ​ភ្លាម​ជាក់ស្ដែង​ពេលនេះ​តែម្ដង​។​លោក​បន្តទៀតថា​៖​អាជ្ញាធរ​ខណ្ឌ​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​សំណូមពរ​និង​សំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជា​បន្តបន្ទាប់​សំណូមពរ​ណា​ខណ្ឌ​ខណ្ឌ​អាច​ដោះស្រាយបាន​ខណ្ឌ​ដោះ​ជូន​ភ្លាម​បើ​មិនអាច​ដោះ​បាន​រាយ​ការជូន​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​បន្ត​។​
​មន្ត្រី​ជំនាញ​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យដឹងថា​៖​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​មាន​ប្រវែង​បណ្តោយ ៣០០​ម៉ែត្រ និង​ទទឹង ប្រវែង​៨​ម៉ែត្រ ដោយ​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​ប្រវែង ៣០០​ម៉ែត្រ មានមុខ​កាត់​១​ម៉ែត្រ ដែល​នឹង​ស្ថាបនា​ចាក់​បេតុង​ឆ្អឹង​ដែក​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៤ ចូលទៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ​ទី​៣ ដោយ​ប្រើប្រាស់​ក​ព្ចា​ប់​ថវិកា​របស់​រដ្ឋបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​៕

អត្ថបទដែលជាប់ទាក់ទង